ប្រជាពលរដ្ឋ ​ប្រទះឃើញ​សព​ដេក​ស្លាប់​នៅ​តាម​ផ្លូវលំ​

ប្រជាពលរដ្ឋ ​ប្រទះឃើញ​សព​ដេក​ស្លាប់​នៅ​តាម​ផ្លូវលំ​



បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ចេញទៅ​ធ្វើការ​នៅ​តាម​ផ្លូវ​ បាន​ប្រទះឃើញ​សព​ដេក​ស្លាប់​នៅ​តាម​ផ្លូវលំ ​​​​​សង្ស័យ​ថា ​​​​​​​ស្លាប់​ដោយ​សារ​ជំងឺ​ខ្យល់គរ។

សព​ ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​នេះ​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ ​ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្បែរ​ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ ជា​ ពិសី​ មេបញ្ជាការ​មូលដ្ឋាន​ស្រុក​អូរជ្រៅ​ បាន​ឲ្យ​ដឹង​ថា ​បើ​តាម​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​សព ​បាន​រក​ឃើញ​កាត​សម្គាល់​ខ្លួន​មួយ​សន្លឹក​ជាប់​នឹង​ខ្លួន​សព​ ទើប​ដឹង​ថា ​សព​មានឈ្មោះ ថង ធា​រី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ ភូមិ ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប។ ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​សព​រួចមក​ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ​សព​បុរស​នេះ​ប្រហែល​ស្លាប់​ដោយសារ​ស្រវឹង​ស្រា​ក្លាយ​ជា​ខ្យល់គរ​ ទើប​ស្លាប់​យ៉ាង​ដូច្នេះ​ គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ។

សព​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ យក​ទៅ​បូជា​នៅ​វត្ត​សិលា​ខ្មែរ​​ហើយ​ ដោយ​រក​សាច់ញាតិ​មិន​ឃើញ៕