នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ថ្នាំញៀន

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ថ្នាំញៀន



សៀមរាប ​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល បាន​ល្បាត​ក្នុង​មូលដ្ឋាន ​ហើយ​ឃាត់ខ្លួន​បុរស​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។

ការ​បង្ក្រាប និង​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​ជិត ២១​យប់​ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​។

មន្ត្រី​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ​និង​ចាត់ចែង​ទី​១ ឈ្មោះ ស្រី​ ម៉ែន ភេទ​ប្រុស ​កើត​នៅ​ឆ្នាំ​១៩៩៦​ មុខរបរ​កម្មករ​សំណង់ នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប​ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២៣​និង​៥០​នាទី​ ក្នុង​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ២០១៦ ពី​បទ​រក្សាទុក​និង​ចាត់ចែង ​ទី​២ ឈ្មោះ អាន់​ចាន់​ឡុង ភេទ​ប្រុស កើត​នៅ ឆ្នាំ​១៩៩១​មុខរបរ​ជាងកាត់សក់ នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប​ឃាត់ខ្លួន​នៅ​ម៉ោង២៣និង៣០នាទី​ ក្នុង​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ពី​បទ​រក្សាទុក​និង​ចាត់ចែង។

មន្ត្រី​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ទៀត​ថា ក្រោយពី​ការ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​០១ កញ្ចប់​តូច​ ម៉ូតូ​១​ គ្រឿង និង​ទូរស័ព្ទ​ដៃ ១​គ្រឿង និង​ឧបករណ៍​ច្នៃ​ជក់​ថ្នាំញៀន​មួយ​ចំនួន។

បច្ចុប្បន្ន​ជន​សង្ស័យ និង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នូវ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦ ចាត់ការ​បន្ត តាម​នីតិវិធី៕