សម្រស់ពិតជាប្រែប្រួល ក្នុងមួយពព្រិចភ្នែក ពីនារីមុខអាក្រក់ ប្រែក្លាយជាទេពអប្សរ!​

ថៃ៖ តារាម៉ូដែលស្រីម្នាក់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលរូបនាងបង្ហាញរូបថតកាលពីមុនជាសារធាណៈ។

នាង Rungnapa Nuymuang សុខចិត្តទម្លាយ សម្រស់របស់នាង ក្នុងបណ្តាញសង្កមហ្វេសប៊ុក ចាប់តាំងពីនៅក្មេង រហូតដល់ធំពេញវ័យ។ ចំពោះរូបថតទាំងនោះ ត្រូវបានអ្នកគាំទ្រ តក់ស្លុតយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ឥទ្ធិពលកែសម្ផស្ស បានប្រែក្លាយខ្លួនរបស់នាង មកជាស្រីស្អាតយ៉ាងនេះសោះ។ ហើយមិនតែប៉ុណ្ណោះ រូបរបស់នាង ក៏ត្រូវគេចែកចាយតៗគ្នាយ៉ាងច្រើនផងដែរ។ 

តារាស្រីរូបនេះ បាននិយាយឲ្យដឹងថា នេះជាជីវិតពិតរបស់នាង ដែលចង់បង្ហាញ ថាកាលពីមុនមុខមាត់នាងបែបណា។ នាងមិនខ្លាចក្នុងការទម្លាយមុខមាត់ពិតនោះទេ ទោះបីដឹងថាវាអាក្រក់មើលក៏ដោយ។ ហើយនាងRungnapa Nuymuang ក៏បានបន្ថែមដែរថា ពីក្មេងស្រីមុខខ្មៅ សុទ្ធតែមុន មកប្រែក្លាយជាស្រីស្អាតបែបនេះ វាហាក់ដូចជាការយល់សប្តិ។ ប៉ុន្តែទោះបច្ចុប្បន្ន នាងមានមុខល្អ ក៏នាងមិនដែលភ្លេចអតីតកាលនោះដែរ ព្រោះវាជាមេរៀន និងការបណ្តុះបណ្តាលមួយ ដើម្បីឲ្យនាងមានថ្ងៃនេះ។

នាពេលបច្ចុប្បន្ន នាង Rungnapa Nuymuang ជាតារាម៉ូដែលស្រីដ៏ល្បីល្បាញម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ ព្រោះតែសម្រស់ និងភាពស៊ិចស៊ីរបស់នាង៕

តោះមើលសម្រស់ តាំងពីនាងនៅក្មេង រហូតដល់់បច្ចុប្បន្ន ថាខុសគ្នាកម្រិតណា៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ក៏មានតារាម៉ូដែលស្រី Chen Yi Man ត្រូវបានគេដឹងថា នាងបានកែសម្ផស្ស ស្ទើរតែសព្វរាងកាយតែម្តង។

យោងតាមគេហទំព័របរទេសមួយ បានបង្ហាញនូវរូបថតជាច្រើនសន្លឹក របស់តារាស៊ិចស៊ីរូបនេះ មុន និងក្រោយកែ សម្ផស្ស។ ចំពោះនាង Chen Yi Man បានកែសម្ផស្ស តាំងពីក្បាល ដល់ចុងជើង ដូចជា ធ្វើថ្ងាស កែភ្នែក ធ្វើច្រមុះ កែទម្រង់មុខ ចាក់ចង្កា ពង្រីកដើមទ្រូង បូមខ្លាញ់ចេញពីរាងកាយ ធ្វើចង្កេះ និងធ្វើជើងឲ្យស្រឡូនជាដើម។

ក្រោយពីនាង Chen Yi Man បានកែសម្ផស្សរួច ឃើញថាសម្រស់របស់នាង ពិតជាស្រស់ស្អាតទ្វេរដង ហើយជាពិសេស កេរ្តិ៍ឈ្មោះរបស់នាង ជាតារាបង្ហាញម៉ូត ក៏កាន់តែល្បីល្បាញផងដែរ។

ជាមួយគ្នានោះដែរ នាង Chen Yi Man បាននិយាយឲ្យដឹងថា នាងកើតមកមិនស្អាតឥតខ្ចោះដូចគេ ដូច្នេះហើយ ទើបនាងសម្រេចចិត្ត កែសម្ផស្សបែបនេះ ដើម្បីធ្វើតាមក្តីសុបិន្តរបស់នាង ដែលចង់ធ្វើជាតារាម៉ូដែល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload