ថ្ងៃ​នេះ​លីគ​មាន​តែ​១​គូ ណាហ្គា​ ប៉ះ​ ព្រះ​ខ័នរាជ​ស្វាយរៀង​នៅ​ស្តាត​ចាស់

ក្រុម​ណាហ្គាវើល​​យក​ទី​លាន​ស្តាត​ចាស់​ធ្វើ​ទី​កន្លែង​ទទួល​ស្វាគមន៍​ក្រុម​ព្រះ​ខ័នរាជ​ស្វារៀង​សម្រាប់​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​២០១៦​​ប្រចាំ​សប្តាហ៍​ទី​១៣។

 

ថ្ងៃ​នេះ​លីគ​មាន​តែ​១​គូ ណាហ្គា​ ប៉ះ​ ព្រះ​ខ័នរាជ​ស្វាយរៀង​នៅ​ស្តាត​ចាស់ ក្រុម​ណាហ្គាវើល

 

ក្រុម​ព្រះ​ខ័ន​រាជ​ស្វារៀង​ហាក់​ធ្លាក់​ទម្រង់​លេង​បន្តិច​ដោយ​សារ​​ក្រុម​ជួប​វិបត្តិ​កីឡាករ​មាន​បញ្ហា​របួស​តាំង​ពី​ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup ទាំង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​ប្រកួត​ចុង​ក្រោយ​នៅ​លីគ​កំពូល​កម្ពុជា​បែរ​ជា​ចាញ់​អគ្គស្នការដ្ឋាន​នគរ​បាល​ជាតិ​១-០ នៅ​ទី​លាន​វេស្ទើន។

 

ចំណែក​ក្រុម​ណាហ្គាវើល​វិញ​នៅ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ បើ​ទោះ​ជា​កីឡាករ​សំខាន់​មួយ​ចំនួន​រង​របួស​ដែល​អវត្តមាន​ពី​ក្រុម​ច្រើន​ខែ​ក៏​ដោយ។ បន្ទាប់​ពី​ធ្លាក់​ចេញ​ពី​ Hun Sen Cup ក្រុម​ណាហ្គាវើល​បាន​ព្យាយាម​ពង្រឹង​ខ្លួន​យ៉ាង​ខ្លាំង​ ហើយ​ប្រកួត​ចុង​ក្រោយ​​នៅ​លីគ​កំពូល​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​១-០។

 

ថ្ងៃ​នេះ​លីគ​មាន​តែ​១​គូ ណាហ្គា​ ប៉ះ​ ព្រះ​ខ័នរាជ​ស្វាយរៀង​នៅ​ស្តាត​ចាស់ ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង

 

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទី​លាន​ស្តាត​ចាស់​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដែល​មាន​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV៕

 

អត្ថបទ៖ ជាន ចាន់រ៉ា