ព្រឹកនេះ​ បុណ្យសពលោក កែម ឡី​ មានមនុស្សចូលរួមច្រើន

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​នៅព្រឹកថ្ងៃទី១៧ ​កក្កដានេះ ប្រជាពលរដ្ឋជាច្រើន​ខុសសព្វដងបានទៅចូលរួម ​និងគោរពវិញ្ញាណក្ខន្ឋលោកបណ្ឌិត កែម ឡី ។

សេចក្តីរាយការណ៍បានបន្តថា​ នៅព្រឹកថ្ងៃអាទិត្យនេះដែរ​ក៍មានការចែកនិងលក់អាវយឺតមានរូបនិង​សំដីមាសរបស់លោក កែម ឡី ដូចជា​«ជូតទឹកភ្នែករបស់អ្នក​រួចបន្តដំណើរទៅមុខទៀត»​ជាដើម ។

ដោយឡែក​គិតត្រឹមវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី១៧កក្កដានេះ​ ការដង្ហែសពលោកកែម ឡី ​ទៅបញ្ចុះនៅស្រុកកំណើត​ក្នុងភូមិតាកប ​ឃុំលាយបូរ ស្រុកត្រំាកក់ ​នៅមិនទាន់ត្រូវបានក្រុមគ្រួសារ​សពបញ្ជាក់ឲ្យដឹងច្បាស់​នៅថ្ងៃណាពិតបា្រកដ​នៅ​ឡើយ​ទេ៕