ទូក​បូរាណ​លិច​ដែល​គេ​ល្បី​ថា​ មាន​បារ​មី​នោះ​ សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មក​សុំ​លេខឆ្នោត​ជា​បន្តបន្ទាប់​មិនដែល​ដាច់

ទូក​បូរាណ​លិច​ដែល​គេ​ល្បី​ថា​ មាន​បារ​មី​នោះ​ សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មក​សុំ​លេខឆ្នោត​ជា​បន្តបន្ទាប់​មិនដែល​ដាច់



បន្ទាយមានជ័យ ​៖ ​ជាង​១​ខែ​កន្លង​ផុត​មក​ហើយ ​ទូក​បូរាណ ​ដែល​លិច​នៅ​ចំណុច​អន្លង់​កោះ​ក្នុង​ស្ទឹង​សិរីសោភ័ណ​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​នោះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទៅ​បង់សំណាញ់​ប្រទះ​ឃើញ​ ​រួច​បាន​នាំគ្នា​អូស​ឡើង​មក​លើគោក​ ហើយ​បាន​ឮ​ល្បី​ដល់​ប្រជាពលរដ្ឋ​ថា មាន​បារមី​ ក៏​នាំ​គ្នា​មក​សុំ​លេខ​ឆ្នោត​យ៉ាង​ពពាក់ពពូន​គ្នា។ រឿង​នេះ ​​​បាន​ល្បី​​​ស្ទើរ​គ្រប់គ្នា​រហូត​​​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជិត​នោះ​ នាំគ្នា​លើក​យក​មក​ដាក់​នៅ​សាលា​សន្សំ​កុសល​ស្ថិត​ក្នុង​ភូមិ​តា​ទុង​ក្នុង សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​ហឿ​ ប៉ោយ​ ភេទប្រុស អាយុ​៤៧​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ទូក​នោះ​ បាន​និយាយ​ថា ទូក​បូរាណ​នេះ​ ប្រវត្តិ​ជា​ទូក​របស់​វត្ត​ស្វាយ​មុន​ជំនាន់​ប៉ុលពត​ ទូក​នោះ​បាន​ដឹក​ខ្សាច់​លិច​បាត់​ដល់​បាត​ស្ទឹង​ បាត់​ទាំង​អ្នក​ដឹក​ស្លាប់​នៅ​នឹង​ទូក​នេះ​ ប្រហែល​៣​នាក់​ទៀត​ផង​ ហើយ​​ទូក​នេះ​ធ្វើ​តាំងពី​ជំនាន់​ចាម​មក​ម្ល៉េះ​ ទើប​គេ​ជឿជាក់​ថា ​ទូក​នេះ​វា​មាន​បារមី​រហូតមកដល់​សព្វ​ថ្ងៃនេះ។

លោក​ហឿ​ ប៉ោយ​ បាន​បញ្ជាក់​ទៀត​ថា ​ពេល​ដែល​លើក​យក​មក​ដាក់​នៅ​សាលា​សន្សំ​កុសល​រួច​មក​បាន​ដាក់​ឈ្មោះ​ថ្មី​ គឺ​ឈ្មោះ​តា​នាគ​ យាយ​គ​មនោ​ រហូតមកដល់​សព្វ​ថ្ងៃ​នេះ​ជាង​១​ខែ ​ហើយ​ទូក​បូរាណ​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​ខេត្ត​មក​សុំ​លេខ​ឆ្នោត​ និង ​សុំ​សេចក្តី​សុខ​ពិសេស​សុំ​ឲ្យ​ព្យាបាល​ជំងឺ​ដូចជា​សមប្រកប​គ្រប់​ៗ​ផង​ដែរ​។

លោក​ហឿ​ ប៉ោយ​ បាន​បញ្ជាក់​ទៀត​ថា ​ការ​សុំ​លេខ​ឆ្នោត​នោះ​មាន​អ្នក​ខ្វះ​មាន​យីអ៊ុន​ដុស​លេខ​នៅ​នឹង​ទូក ​និង​​​បញ្ចូល​រូប​បាន​លេខ​យក​មក​ចាក់​ត្រូវ​ឈ្នះ​ម្នាក់ៗ​មុខខ្លាញ់​ហោរ​កញ្ជ្រៀវ​សប្បាយ​ តែ​អ្នកខ្លះ​គ្មាន​យីអ៊ុន​វិញ​បាន​លេខ​ហើយ​យក​ទៅ​ចាក់ៗ​ចាញ់​មុខ​សេះ​ អស់​លុយកាក់​ពី​ក្នុង​ផ្ទះ​ក្លាយ​ជា​រឿង​អំពើ​ក្នុង​គ្រួសារ​ ក៏​មាន​នេះ​ជា​រឿង​ធម្មជាតិ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​កន្លងមក​មាន​មនុស្ស​មាន​បារមី​តាំង​ខ្លួន​ជា​អ្នក​ពូកែ​អាច​ព្យាបាល​ជំងឺ​បាន​១០០​មុខ​ និង​ខាប​លេខឆ្នោត​បាន​ទៀត​ផង ​ជាហេតុ​ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​មើល​បាក់​ទឹក​បាក់ដី​ តែ​បាន​តែមួយ​ចម្អិន​កំពឹស​ក៏​ស្ងប់ស្ងាត់​ទៅវិញ។ នេះ​ជា​រឿង​អបិយ​ជំនឿ​កន្លងមក​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​ ជាក់ស្តែង​ដូចជា​រឿង​បារមី​ទូក​នេះ​ស្រាប់​តើ​ប៉ុន្មាន​ខែ​ទៀត​ទើប​ប្រជាពលរដ្ឋ​ឈប់​មក​ទៅ​សុំ​លេខ​ឆ្នោត​បន្ត​ទៀត៕

ទូក​បូរាណ​លិច​ដែល​គេ​ល្បី​ថា​ មាន​បារ​មី​នោះ​ សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មក​សុំ​លេខឆ្នោត​ជា​បន្តបន្ទាប់​មិនដែល​ដាច់ ទូក​បូរាណ​លិច​ដែល​គេ​ល្បី​ថា​ មាន​បារ​មី​នោះ​ សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មក​សុំ​លេខឆ្នោត​ជា​បន្តបន្ទាប់​មិនដែល​ដាច់ ទូក​បូរាណ​លិច​ដែល​គេ​ល្បី​ថា​ មាន​បារ​មី​នោះ​ សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មក​សុំ​លេខឆ្នោត​ជា​បន្តបន្ទាប់​មិនដែល​ដាច់ ទូក​បូរាណ​លិច​ដែល​គេ​ល្បី​ថា​ មាន​បារ​មី​នោះ​ សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មក​សុំ​លេខឆ្នោត​ជា​បន្តបន្ទាប់​មិនដែល​ដាច់