ឆ្នាំ​នេះ​តារា​សម្តែង កែវ ស្រី​នាង ស្ងប់ស្ងាត់​ជាង​ឆ្នាំមុន​!

6 Videos

សម្រាប់ឆ្នាំ២០១៦នេះ គេបានសង្កេតឃើញតារាសម្តែងរូបស្រស់ កែវ ស្រីនាង មិនមានសកម្មភាព សិល្បៈអ្វីនោះទេ។មហាជនជាច្រើន ចង់អោយតារារូបនេះ បង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តដូចមុន ។ ដោយ សារនាងមានសមត្ថភាពនិងរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ។

P9

ឆ្នាំ​នេះ​តារា​សម្តែង កែវ ស្រី​នាង ស្ងប់ស្ងាត់​ជាង​ឆ្នាំមុន​!

ទស្សនិកជនជាច្រើនបានសរសើរពីទេពកោសល្យនិងសមត្ថភាពសម្តែង ជាពិសេសទឹកមុខរបស់ អ្នកនាង កែវ ស្រីនាង នៅក្នុងការសម្តែងរឿងនីមួយៗហាក់ចូលតួបានល្អ មិនឆ្គង ដូចតួមួយចំនួន ។ ជាមួយ គ្នានោះ ក៏មានការលើកឡើងថា ឲ្យតែជារឿងខ្នាតធំ កែវ ស្រីនាង តែងតែមានមុខមិនដែលខានហើយ ក្នុងនោះ អ្នកនាង ក៏ទទួល បានតម្លៃខ្លួនខ្ពស់ផងដែរ ។

ឆ្នាំ​នេះ​តារា​សម្តែង កែវ ស្រី​នាង ស្ងប់ស្ងាត់​ជាង​ឆ្នាំមុន​!

កាលពីឆ្នាំមុន កែវ ស្រីនាង បានបង្ហាញមុខនៅក្នុងខ្សែភាពយន្ត ជាបន្តបន្ទាប់ មានទាំងរឿងដុំនិងរឿងភាគទូរទស្សន៍ រួមទាំងការសម្តែងចម្រៀងខារ៉ាអូខេនៅក្នុងផលិត កម្មហង្សមាសផងដែរ។ប៉ុន្តែយ៉ាងណា កែវ ស្រីនាង ធ្លាប់លើកឡើងថា មុននិងទទួលសម្តែងរឿងនិមួយៗ អ្នកនាងតែងតែពិនិត្យមើលសាច់រឿងយ៉ាងម៉ត់ចត់ ហើយទាល់តែជាតួធំ ទើបនាងទទួល ព្រោះមិនចង់អោយខូច តម្លៃ ខ្លួន ដែលជាតារាដែលមានឈ្មោះបោះសម្លេង ។

ឆ្នាំ​នេះ​តារា​សម្តែង កែវ ស្រី​នាង ស្ងប់ស្ងាត់​ជាង​ឆ្នាំមុន​!

មហាជនជាច្រើនបានទន្ទឹងចង់ឃើញវត្តមានតារាស្រីរូប នេះ នៅ ក្នុងខ្សែភាពយន្តថ្មីៗ ។ អ្វីដែលកត់សំគាល់នោះ ទោះបីជាមានស្វាមីនិងមានវ័យជ្រេបន្តិចក៏ពិតមែន តែ កែវ ស្រីនាង នៅតែជាតារា ស្រីដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិគួរអោយស្រលាញ់។នរណាក៏ដឹងថា ក្រោយពីរៀបការ ជាមួយស្វាមីជាជនជាតិអង់គ្លេសជីវភាពរស់នៅរបស់ កែវ ស្រីនាងមានការប្រែប្រួលខ្លាំង ហើយការចូលប្រឡូក ក្នុង សិល្បៈរបស់អ្នកនាងគ្រាន់តែជាការកំសាន្តមិនមែនដើម្បីសន្សំលុយដូចមុននោះទេ ។ សព្វថ្ងៃ កែវ ស្រីនាង មានកូនស្រីម្នាក់ដែលមានមុខមាត់ស្អាតកាត់ទៅរកស្វាមី ។

ឆ្នាំ​នេះ​តារា​សម្តែង កែវ ស្រី​នាង ស្ងប់ស្ងាត់​ជាង​ឆ្នាំមុន​!

តារារូបនេះធ្លាប់បានប្រាប់ថា ដោយសារសុខភាពមិន អំណោយផល នាងមិនអាចមានកូនច្រើនទេ។ប៉ុន្តែយ៉ាងណាស្វាមីរបស់អ្នកនាងនៅតែផ្តល់ក្តីស្រឡាញ់និង មិនដែលធ្វើអី្វអោយនាងទាស់ចិត្តឡើយ។បើគិតមកដល់ពេលនេះ កែវ ស្រីនាង រៀបការបាន ប្រមាណជាង ១០ ឆ្នាំ ហើយ ៕ ចេនី