ក្រុម​ BTS វ៉ា​ដាច់ ​ BigBang និង EXO

ក្រុម​ចម្រៀង BTS បាន​​វ៉ា​ដាច់​ក្រុម​ជើង​ខ្លាំង​ទាំង​២​របស់​ K-Pop គឺ BigBang និង EXO ​ដោយ​មាន​​ចំនួន​អ្នក​ Follow ច្រើន​ជាង​ក្រុម​ទាំង​២​នៅ​លើ​បណ្ដាញ​សង្គម “V Live”។

 

ក្រុម​ BTS វ៉ា​ដាច់ ​ BigBang និង EXO

 

ពី​ដំបូង​ក្រុម​ដែល​មាន​អ្នក​ Follow ច្រើន​ជាង​គេ​គឺ BigBang មាន​ចំនួន​ប្រមាណ ២.៧៣ លាន​នាក់ ដោយ​ BTS ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ២​ចំណែក​ EXO នៅ​ចំណាត់​ថ្នាក់​ទី​៣។

 

ក្រុម​ BTS វ៉ា​ដាច់ ​ BigBang និង EXO

 

ប៉ុន្តែ​ពេល​នេះ​ចំណាត់​ថ្នាក់​លេខ​១​បាន​ធ្លាក់​មក​លើ​ម្ចាស់​បទ​ “I Need You” វិញ​ម្ដង​ដែល​មាន​ចំនួន​អ្នក Follow ប្រមាណ ២.៧៣៨៦០៨ លាន​នាក់ ស្រប​ពេល BigBang មាន​អ្នក Follow ២.៧៣៣០៩៩ លាន​នាក់ ចំណែក EXO មាន​អ្នក​ Follow ត្រឹម​តែ ២.៣៤១៨៣៧ តែ​ប៉ុណ្ណោះ​។ “V Live” ជា​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ក្រុម​ចម្រៀង K-Pop៕

 

ប្រែ​សម្រួល៖ SAMEDY
ប្រភព៖ allkpop​