ស្រី​ស្អាត នៅ សូ​នី​តា ឡើង​ជំទាវ​តាំងពី​ពេលណា​?

6 Videos

ថ្វីត្បិតតែស្ងប់ស្ងាត់ក្នុងការថតរឿងភាគនៅតាមស្ថានីយទូរទស្សន៍នានាដូចមិត្តរួមអាជីពតែ ស្រីស្អាត នៅ សូនីតា បែរជាត្រូវប៉ាន់ខាងដើរម៉ូដនិងច្រៀងនៅតាមកម្មវិធីនានា។ ថ្មីៗ នេះ តារាសម្តែង នៅ សូនីតា ត្រូវបានបងប្អូនធ្វើខួបកំណើតអោយ តែអ្វីដែលធ្វើអោយគេចាប់អារម្មណ៍នំខួបកំនើតរបស់ស្រីស្អាតរូបនេះគឺមាន សរសេរអក្សរថា«ជំទាវ នៅ សូនីតា ត្រកូលអភិជន»។ ជាមួយនិងអក្សរទាំងនេះ ក៏មានការងឿងឆ្ងល់ថា នៅ សូនីតា ឡើងជាជំទាវតាំងពីពេលណា?អ្នកណាជាស្វាមីឬគ្រាន់តែជាពាក្យលេងសើច?។

P9

ស្រី​ស្អាត នៅ សូ​នី​តា ឡើង​ជំទាវ​តាំងពី​ពេលណា​?

នៅ សូនីតា មិនបានធ្វើពិធីខួបកំណើតជាលក្ខណៈអធិកអធមដូចមិត្តរួមអាជីពនោះទេ តែយ៉ាង ណាមិត្តភក្តិក៏ដូចជាបងប្អូនរបស់នាងបាននាំគ្នាធ្វើខួបកំណើតដើម្បីបង្កើតភាពភ្ញាក់ផ្អើលសម្រាប់នាង។នៅ សូនីតា បានបង្ហាញនូវអារម្មណ៍រំភើបជាមួយនិងការរៀបចំពីសំណាក់សាច់ញាតិរបស់នាង។ជាមួយនិងនំ ខួបកំណើតដ៏ស្រស់ស្អាត ដែលគេបានសរសេរអក្សរនៅលើនំខេកនោះថា«ជំទាវ នៅ សូនីតា ត្រកូលអភិជន»។ មហាជនដែលធ្លាប់គាំទ្រស្រីស្អាត នៅ សូនីតា បានលាន់មាត់ ថា យីស្ងាត់ៗ នៅ សូនីតា ក្លាយជាជំទាវពី អង្កាល់?តែក្នុងនោះ ក៏មានអ្នកខ្លះលើកឡើងថា នេះគ្រាន់តែជាពាក្យលេងសើច ដែលបងប្អូនរបស់នាងបាន សរសេរលេងនៅលើនំខួបកំណើតរបស់នាងតែប៉ុណ្ណោះ។ឯអ្នកខ្លះទៀតគិតថា តាមមើលប្រហែលជានំខួបកំណើត ដែលនាង សម្តែងនៅក្នុងរឿងក៏មិនដឹង។

ស្រី​ស្អាត នៅ សូ​នី​តា ឡើង​ជំទាវ​តាំងពី​ពេលណា​?

ជាមួយនឹងរូបសម្រស់ស្រស់ស្អាតរបស់ នៅ សូនីតា បានធ្វើអោយបុរសៗ មានទ្រព្យមួយចំនួនគួចចិត្តទៅលើនាង ហើយកន្លងមកក៏ធ្លាប់មានលេចលឺថា ស្រីស្រស់រូបនេះមាន ទំនាក់ ទំនងស្នេហ៍ជាមួយផ្កាយពីរម្នាក់ តែជារឿយៗ នៅ សូនីតា តែងតែច្រានចោល ចំពោះពត៌មាននេះ៕ ចេនី