ប្រវែង​នៃ​ម្រាមដៃ​ឆ្លុះបញ្ចាំង​ពី​អត្តចរិត​

6 Videos


តាមរយៈការអង្កេតប្រវែងម្រាមដៃចង្អុលនិងនាងដៃថាតើមួយណាវែងជាង អាចឱ្យអ្នកមើលដឹងពីអត្តចរិតរបស់បុគ្គលនោះបាន។ សាកល្បងដំបូងចំពោះខ្លួនអ្នកផ្ទាល់ទៅមើល៍ត្រូវឬយ៉ាងណា ?

P9

ប្រវែង​នៃ​ម្រាមដៃ​ឆ្លុះបញ្ចាំង​ពី​អត្តចរិត​

ក). ម្រាមចង្អុលខ្លីជាងនាងដៃ
មនុស្សជំពូកនេះ ច្រើនតែស្ថិតក្នុងប្រភេទអ្នកមានភាពទាក់ទាញមានភាពងាយស្រួលក្នុងការចរចាពាក្យសម្តីនិងមានមន្តស្នេហ៍ ក៏ដូចជាឥទ្ធិពល ហើយពួកគេចេះសម្រេចចិត្តលើរឿងអ្វីមួយបានដាច់ណាត់ដោយមិនខ្លាចរអារហានិភ័យតូចធំ ថែមទាំងប្រុងប្រៀបដោះស្រាយបញ្ហាចំពោះមុខទោះជាបញ្ហាដែលមិនបានរំពឹងទុកជាមុនក្តី។ ចំពោះរឿងមនោសញ្ចេតនាមនុស្សជំពូកនេះចេះយល់យោគច្រើននិងផ្តល់ក្តីស្រលាញ់ចំពោះមនុស្សជុំវិញខ្លួន។ ភាគច្រើនមនុស្សប្រភេទនេះមានការងារជាវិស្វករអ្នកវិទ្យាសាស្ត្រជាដើម ។

ខ). ម្រាមចង្អុលវែងជាងនាងដៃ
មនុស្សជំពូកនេះជាប្រភេទអ្នកមានជំនឿចិត្តនិងទំនុកចិត្តលើខ្លួនឯង។ ពួកគេចូលចិត្តធ្វើអ្វីដោយខ្លួនឯងដោយមិនបាច់មានមិត្តភក្តិហែរហមក៏បានហើយគេមិនចូលចិត្តចំណាយពេលឥតប្រយោជន៍លើរឿងកំប៉ិចកំប៉ុកឡើយ។ ពួកគេចូលចិត្តធ្វើខ្លួនជាអ្នកចាប់ផ្តើមមុនមិនថារឿងបុគ្គលឬការងារទេដូចជាបើកជំនួញថ្មីឬផ្តើមចំណងស្នេហ៍។ ទោះជាយ៉ាងណា មនុស្សប្រភេទនេះ ទាមទារការយកចិត្តទុកដាក់ខ្ពស់ និងចូលចិត្តឱ្យគេសរសើរខ្លួនដែលភាសាសាមញ្ញគេថា “ស៊ីជោរ” តែម្តង។

គ). ម្រាមចង្អុល និងនាងដៃមានប្រវែងស្មើគ្នា
ពួកគេជាមនុស្សស្រលាញ់សន្តិភាព អត្តចរិតល្អនិងស្អប់ការបង្កជម្លោះជាខ្លាំង។ ពួកគេជាមនុស្សមានសណ្តាប់ធ្នាប់និងងាយនឹងចុះសម្រុងជាមួយមនុស្សទូទៅ។ មនុស្សជំពូកនេះមានភាពស្មោះត្រង់ចំពោះមិត្តភក្តិនិងគូស្នេហ៍ហើយមានការលះបង់ខ្លាំងចំពោះការងារ។ ទោះជាយ៉ាងណា ពួកគេច្រើនតែជាមនុស្សឆាប់ខឹងដោយជួនកាលគ្រាន់តែមានរឿងបន្តិចបន្តួចសោះ ក៏អាចក្លាយជាឈ្លោះប្រកែកគ្នាខ្លាំងដែរ។ យកល្អ អ្នកគួរតែសម្របជាជាងប្រឆាំងនឹងមនុស្សប្រភេទនេះ ៕ លក្ខិណា