ប​ណ្ណាល័យ​ចល័ត«​សិក្សា»​ប្តូរ​ឈ្មោះទៅ​ជា ប​ណ្ណា​ល័​យចល័ត«​កែម​ ឡី​»

ប​ណ្ណាល័យ​ចល័ត«​សិក្សា»​ប្តូរ​ឈ្មោះទៅ​ជា ប​ណ្ណា​ល័​យចល័ត«​កែម​ ឡី​»



​បណ្ណាល័យ​ចល័ត​សិក្សាមួយ លោក សិរី មុនី ដែលជាស្ថាបនិក បានជូនដំណឹងតាមរយៈហ្វេសប៊ុកដល់​លោក​អ្នក​នាង ប្រជាពលរដ្ឋ​អ្នកដែល​ស្រឡាញ់​ការ​សិក្សា និងការ​អាន​ឲ្យ​បាន​ជ្រាប​ថា ចាប់ពី​ពេល​នេះ​តទៅ លោក​សម្រេចចិត្ត​ ថា យកឈ្មោះ​លោក​បណ្ឌិត កែម ឡី ដាក់​ខាង​ចុង​នៃ​ពាក្យ ប​ណ្ណាល័យ​ចល័ត​សិក្សា​ ដោយ​ដាក់​ថា បណ្ណាល័យ​ចល័ត​ កែម ឡី​ ។

គួរបញ្ជាក់ថា បណ្ណាល័យ​ចល័ត​ កែម ឡី មាន​សៀវភៅចំនួន៤,០១៣​ក្បាល និង​មាន​បុគ្គលិក​ស្ម័គ្រចិត្ត ចំនួន៦​នាក់ ក្នុងនោះមានស្រី២នាក់​។ បណ្ណាល័យ​ចល័តនេះ ផ្តល់​ជូន​សៀវភៅអាន, កាសែត, ទស្សនាវដ្តី, សៀវភៅ​ផាត់​រូប, ក្រដាស់​រាម, តុ​សម្រាប់​រៀន, និង​ខ្ចីសៀវភៅអាន​ដោយ​មិន​គិតថ្លៃ​។ ហើយក៏​ជាកន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​សារព័ត៌មាន និង​ការសរសេរ​សៀវភៅ​ផង​ដែរ ​។

ទន្ទឹម​នឹង​នេះ ស្ថាបនិក​បណ្ណាល័យ​នេះ នឹង​ស្រាវជ្រាវ​ឡើង​វិញ​ នូវ​ប្រវត្តិ​លោក​បណ្ឌិត​កែម ឡី ដើម្បី​តម្កល់​ទុកនៅ​បណ្ណាល័យ​ចល័ត​កែម ឡី និង​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ និងបន្តដំណើរ​មួយ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ការ​អាន នៅ​កម្ពុ​ជានា​ពេល​ល្ងាច​ នៅតាម​សួនច្បារ​ ជា​លក្ខណ​អំ​ណា​ន​បៃតង ក្រោម​ពាក្យស្លោក​ថា "​កូន​ខ្មែរ​ពូកែ​អាន​" ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​ដើម សូម​លោក​អ្នក​នាង ទាំងអស់​មេត្តា​ជ្រាប់​ជា​ព័ត៌មាន និង​បន្ត​ចែករំលែក​ព័ត៌មាន​ ៕