Kris ត្រូវ​គេ​ចំអក​ថា​​សម្ដែង​អន់​ពេល​ប៉ះ​​ឈុត​ថើប​មាត់​ សៀវឡុង​នី

Kris អតីត​សមាជិក​ក្រុម EXO ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​នៅ​ កូរ៉េ រិះ​គន់​ថា​ជា​តារា​ដែល​សម្ដែង​អន់​និង​មាន​កាយ​វិការ​ប្លែកៗ​នៅ​ពេល​ប៉ះ​ឈុត​ថើប​មាត់​ជាមួយ​ សៀវ ឡុងនី​ក្នុង​រឿង​ “Never Gone”។

 

Kris ត្រូវ​គេ​ចំអក​ថា​​សម្ដែង​អន់​ពេល​ប៉ះ​​ឈុត​ថើប​មាត់​ សៀវឡុង​នី

 

ក្រុម​អ្នក​រិះគន់​បាន​លើក​យក​ឃ្លីប​វីដេអូ​ក្នុង​ឈុត​ដែល Kris ថើប​មាត់ សៀវ ឡុងនី​ មក​វិភាគ​ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទប់​សំណើច​​បាន​នោះ​គឺ​ទឹក​មុខ​របស់​ Kris ដែល​សំដែង​ចេញ​មក​គឺ​ហាក់​បី​ដូច​ជា​កំពុង​តែ​ញ៉ាំ​របស់​អ្វី​ម្យ៉ាង​ មិន​មែន​កំពុង​តែ​ថើប​ សៀវ ឡុងនី​ នោះ​ទេ។

 

Kris ត្រូវ​គេ​ចំអក​ថា​​សម្ដែង​អន់​ពេល​ប៉ះ​​ឈុត​ថើប​មាត់​ សៀវឡុង​នី

 

អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា Kris ជា​តួ​សម្ដែង​អន់​បំផុត​​បើ​ប្រៀប​ទៅ​នឹង​ដៃ​គូរ​សម្ដែង​​ដែល​ សៀវ ឡុងនី ធ្លាប់​ចាប់​ដៃ​គូរ​ជាមួយ៕

 

 

ប្រែ​សម្រួល៖ SAMEDY
ប្រភព៖ Koreaboo