លេង​ម្តាយចុង​មួយ​ចានថ្ម​បែក​ថ្ងាស់ ទាត់​ថែម​ទៀត ពិតជា​អកតញ្ញូ​មែន

ខេត្តបន្ទាយមានជ័យ ៖ កូន​អកតញ្ញូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ចាប់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ ពី​បទ​ប្រើ​អំពើ​ហិង្សា បណ្តាល​ឲ្យ​ម្តាយចុង​របស់​ខ្លួន​រង​របួស​ធ្ងន់ធ្ងរ​នាំ​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ កក្កដា ២០១៦ នៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែ ម៉ា​ថា​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ជន​នេះ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ យក​ចានថ្ម​គប់​ទៅ​លើ​ម្តាយចុង​របស់​ខ្លួន​ឈ្មោះ សេន សៀ​ប អាយុ​៥៣​ឆ្នាំ ត្រូវ​បែក​ចិញ្ចើម​ខាងឆ្វេង និង​ទាត់​១​ជើង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩៧ ដែល​ឈរជើង​នៅ​តំបន់​នោះ​ចាប់​ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ដើម្បី​បញ្ជូន​មក​កាន់​អធិការដ្ឋាន និង​បញ្ជូន​បន្ត​មក​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត រៀបចំ​សំណុំរឿង​តាម​នីតិ​វ​ធី​ច្បាប់​។ ចំណែក​ស្ត្រី​ជា​ម្តាយចុង​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក តែ​ដោយ​ស្ថានភាព​របួស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កូន​អកតញ្ញូ​នោះ​ឈ្មោះ សយ ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។ ចំណែក​ម្ចាស់ផ្ទះ​ដែល​ត្រូវ​គេ​វាយ​ខ្ទេច​កញ្ចក់​នោះ​ឈ្មោះ ស៊ឹ​ម ថុ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ប្រពន្ធ​ឈ្មោះ សយ ស៊ី​ណា​ក់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ កូន​អកតញ្ញូ​រូប​នេះ​បាន​ទារ​លុយ​១​ម៉ឺន​រៀល តែ​ម្តាយ​មិន​បាន​ឲ្យ​ទេ​ធ្វើ​ជនសង្ស័យ​ខឹង​ក៏​បាន​យក​ដុំ​ថ្ម​គប់​ម្តាយ​បណ្ដាល​ឲ្យ​រង​របួស​ក្បាលជង្គង់​រង​របួស​ហូរ​ឈាម​កក្លាក់ ព្រមទាំង​វាយ​កញ្ចក់​ផ្ទះ​អ្នក​ជិតខាង​បែក​ខ្ទេចខ្ទី​អស់​ថែម​ទៀត ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លេង​ម្តាយចុង​មួយ​ចានថ្ម​បែក​ថ្ងាស់ ទាត់​ថែម​ទៀត ពិតជា​អកតញ្ញូ​មែន

លេង​ម្តាយចុង​មួយ​ចានថ្ម​បែក​ថ្ងាស់ ទាត់​ថែម​ទៀត ពិតជា​អកតញ្ញូ​មែន

លេង​ម្តាយចុង​មួយ​ចានថ្ម​បែក​ថ្ងាស់ ទាត់​ថែម​ទៀត ពិតជា​អកតញ្ញូ​មែន