លោក ​ម៉ែន​ វិបុល ​ជំរុញ​មន្ត្រី​អាជ្ញាធរ​គ្រប់​ថ្នាក់​ចុះ​ជួយ​ពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​ប្រើប្រាស់​គ្រប់ៗ​គ្នា​

លោក ​ម៉ែន​ វិបុល ​ជំរុញ​មន្ត្រី​អាជ្ញាធរ​គ្រប់​ថ្នាក់​ចុះ​ជួយ​ពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​ប្រើប្រាស់​គ្រប់ៗ​គ្នា​

ស្វាយរៀង​ ៖​ លោក​ ម៉ែន​ វិបុល ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ត​ស្វាយរៀង​និង​ជា​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា សូម​ឲ្យ​មន្ត្រី​បក្ស​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្ត​ នៅតែ​បន្ត​ជំរុញ​ចុះ​ជួយ​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ រឿង​​​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ ដែល​គ្រប់​អាយុ​ ​ ​ព្រោះ​អត្តសញ្ញា​ណ​ប័ណ្ណ​សំខាន់​ណាស់​សម្រាប់​យើង​ជា​ជនជាតិខ្មែរ​ ត្រូវ​រក​ការងារ​ធ្វើ​ ទាល់​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ទើប​ងាយស្រួល​រក​ការងារ​ធ្វើ​ និង​ផលប្រយោជន៍​ផ្សេងៗ​ទៀត​សំខាន់​បំផុត ​គឺ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​គេ​មិន​ចុះឈ្មោះ​ឲ្យ​ ហើយ​ឆ្នាំ​២០១៧ ​ប្រទេស​កម្ពុជា​យើង​នឹង​រៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/សង្កាត់​ ដូច្នេះ​សូម​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​ ទោះ​គាត់​គ្មាន​លទ្ធភាព​ទៅ​ធ្វើ ក៏​មន្ត្រី​ដឹក​ពួកគាត់​ទៅ​ឲ្យ​ខាងតែបាន​ប្រកបដោយ​តម្លាភាព​ខ្ពស់​។

លោក​ប្រធាន​បក្ស​ខេត្ត​បាន​បន្ត​ថា ត្រូវ​ចាត់វិធានការ​តាមដាន​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​មិនទាន់បាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​មាន​បញ្ហា​ប្រឈម​នានា​នៅ​តាម​មូលដ្ឋាន​គ្រប់​ឃុំ​ទាំង​៨០​ឃុំ​/សង្កា​ត់ នៃ​ខេត្ត​ស្វាយរៀង​។​

ការលើក​ឡើង​បែបនេះ​ក្នុង​ឱកាស​ដែល​លោក ​ម៉ែន ​វិបុល​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ និង​ជា​មេ​គ្រូ​បក្ស​ចំនួន​៧៤៤​នាក់​ នា​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​ឃុំ​ឈើទាល​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង​។​

លោក ម៉ែន វិបុល មានប្រសាសន៍​សង្កត់ធ្ងន់​ថា លោក​នឹង​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ​/សង្កាត់​ទាំង​៨០​ឃុំ​/សង្កាត់​ទូទាំង​ខេត្ត​ ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​យក​មក​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​

លោក​ប្រធាន​បក្ស​ខេត្ត​ក៏បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​បក្ស​ទាំងអស់​ដែល​មាន​កូនចៅ​គ្រប់​អាយុ​ពី​១៥​ឆ្នាំ​ឡើង​ទៅ ​ត្រូវ​ចលនា​ឲ្យ​ពួកគាត់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​គ្រប់ៗ​គ្នា​ព្រោះ​បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​យើង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មិនបាន​ទេ​ ដូច្នេះ​យើង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ត្រូវតែមាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​គ្រប់ៗ​គ្នា​ យើង​នឹងមាន​សិទ្ធ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ដែល​យើង​ពេញចិត្ត​។

​លោក ម៉ែន វិបុល បាន​បន្ថែមថា សូម​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​គ្រប់​មូលដ្ឋាន​ប្រព្រឹត្ត​តែ​អំពើ​ល្អ​គ្រប់យ៉ាង​ជាមួយ​ប្រជាពលរដ្ឋ​៕​