កូន​កតញ្ញូ​លួច​មើល​ថែ​ម្ដាយ​បង្កើត​អស់​ ៩ ឆ្នាំ​ ​​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​ដឹង​

បុរសជនជាតិចិនមួយរូបឈ្មោះ Liu Xiangli កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកលេងអ៊ីនធឺណិត បន្ទាប់ពីដឹងថាគាត់បានលួចមើលថែម្ដាយរបស់ខ្លួនដោយស្ងាត់ៗអស់រយៈពេល ៩ ឆ្នាំ ដោយមិនឲ្យប្រពន្ធដឹងឡើយ។

 

កូន​កតញ្ញូ​លួច​មើល​ថែ​ម្ដាយ​បង្កើត​អស់​ ៩ ឆ្នាំ​ ​​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​ដឹង​

 

កាលពីឆ្នាំ ១៩៨៥ លោក Liu បានរៀបការជាមួយនារីម្នាក់ឈ្មោះ Zhao Zongcui ហើយបានក្លាយជាអ្នកស្នងមរតកទាំងអស់របស់គ្រួសារ Zhao រួមទាំងជាអ្នកទទួលខុសត្រូវដ៏ធំមួយក្នុងគ្រួសារ។ លោក Liu បានប្រឹងប្រែងធ្វើការរហូតដល់ឆ្នាំ ២០០៤ មានលទ្ធភាពទិញផ្ទះបានមួយខ្នង ដោយសង្ឃឹមថានឹងអាចយកម្ដាយរបស់ខ្លួនមកស្នាក់នៅជាមួយបាន ប៉ុន្តែត្រូវភរិយារបស់ខ្លួនជំទាស់។

ទីបំផុតនៅឆ្នាំ ២០០៧ អំឡុងបុណ្យចូលឆ្នាំចិន Liu ទទួលសម្រេចទៅទទួលម្ដាយរបស់ខ្លួនមកនៅជាមួយ ប៉ុន្តែម្ដាយរបស់ Liu និងប្រពន្ធហាក់ដូចជាមិនត្រូវគ្នាសោះ។ នៅក្នុងមួយសប្ដាហ៍ ជម្លោះរវាងម្ដាយក្មេក និង កូនប្រសារកាន់តែអាក្រក់ទៅ រហូតដល់ Zhao គំរាមសម្លាប់ខ្លួន ប្រសិនបើម្ដាយក្មេកមិនព្រមរើចេញឲ្យលឿនទេនោះ។

កូន​កតញ្ញូ​លួច​មើល​ថែ​ម្ដាយ​បង្កើត​អស់​ ៩ ឆ្នាំ​ ​​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​ដឹង​

ដើម្បីរក្សាក្ដីសុខក្នុងគ្រួសារ Liu មិនបានសម្រេចចិត្តធ្វើជាកូនអកតញ្ញូដោយបញ្ជូនម្ដាយទៅស្រុកកំណើតវិញនោះទេ ផ្ទុយទៅវិញគាត់បានជួលផ្ទះនៅ ជិតៗផ្ទះរបស់ខ្លួន ឲ្យម្ដាយស្នាក់នៅ។ រយៈពេល ៩ ឆ្នាំគាត់បានលួចមើលថែម្ដាយ រហូតដល់ថ្ងៃមួយ ម្ដាយរបស់ខ្លួន និង ប្រពន្ធ បានជួបគ្នានៅឯផ្សារ។

កូន​កតញ្ញូ​លួច​មើល​ថែ​ម្ដាយ​បង្កើត​អស់​ ៩ ឆ្នាំ​ ​​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​ដឹង​

Zhao ជាប្រពន្ធ រន្ធត់ចិត្ត និងខឹងជាខ្លាំងដែល ប្ដីរបស់នាង បានលាក់បាំងការពិតអស់រយៈពេលជិត ១០ ឆ្នាំ។ ត្បិតថាមិនសប្បាយចិត្តនឹងរឿងនេះក្ដីប៉ុន្តែចុងក្រោយ Zhao ឯកភាពថា ពួកគេទាំងពីរគួរតែមើលថែម្ដាយដែលមានវ័យចំណាស់៕

ប្រែសម្រួល៖ sabayហៃ សុខហេង
ប្រភព៖ Shanghaiist

  • កូន​កតញ្ញូ​លួច​មើល​ថែ​ម្ដាយ​បង្កើត​អស់​ ៩ ឆ្នាំ​ ​​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​ដឹង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/17  Category:ជីវិតនិងសង្គម
Tags: