គេ​ថា ស្លាប់​ដោយ​ខ្លួនឯង​តាម​ដងផ្លូវ​ជាតិ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ កក្កដា ២០១៦ ចំណុច​គីឡូម៉ែត្រ ១២៣-១២៤ ស្ថិត​នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្ក​ដោយ​ខ្លួនឯង ដែល​មាន​ទិស​ដៅ​ពី​លិចទៅ​កើត  ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ ទូច វៃ អាយុ​៥២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ជួរ ឃុំ​ព​ពេ​រ ស្រុក​ត្រាំកក ខេត្តតាកែវ និង​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​។

ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​វត្ត​ព្រៃ​ប្រសិទ្ធ ស្ថិត​នៅ​ឃុំ​អូរ​បាក់រទេះ រង់ចាំ​សាច់ញាតិ​មក​ទទួល ៕