ធី សុវណ្ណ​ថា​៖ ការ​ពន្យារពេល​ហែសព​លោក​កែម ឡី គឺជា​ការ​ធ្វើ​ទារុណកម្ម​សព

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ហ​ភ​ការ​ពន្យារពេល​ហែ​និង​បូជាសព​លោក​បណ្ឌិត កែម ឡី គឺ​ជ​ការ​ធ្វើ​ទារុណកម្ម​សព​និង​ធ្វើ​ខុស​ក្បួនតម្រា​ប្រពៃណី​ខ្មែរ ។

ការ​លើក​ឡើង​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ រៀបចំ​ឡើង​ដោយ​អង្គការ​យុវជន​កិច្ចការ​សង្គម នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៦ ។

មក​ដល់​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃអាទិត្យ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​ក្រុម​គ្រួសារ​សាច់ញាតិ​លោក​បណ្ឌិត កែម ឡី ៕