អ្នក​ញៀន​ថ្នាំ​ចង​.​ក​ធ្វើ​អត្តឃាត

ខេត្តឧត្តរមានជ័យ ៖ ក្នុង​ការ​ប្រព្រឹត្ត​នូវ​គ្រឿងញៀន គេ​បាន​សង្កេត​ឃើញ​ភាគច្រើន​យុវវ័យ​ក្មេង​ៗ​មិន​ថា មនុស្ស​ប្រុស ឬ​ស្រី​នោះ​ទេ ពេល​ប្រើប្រាស់​ច្រើន​ជា​ប្រចាំ​នោះ វា​បាន​ក្លាយទៅជា​មនុស្ស​វិកលចរិត​។ ជាក់ស្តែង​បុរស​បែក​ថ្នាំ​ម្នាក់​នេះ បាន​សម្រេចរ​ត់ទៅ​ចង​.​ក​នៅ​លើ​ដើមឈើ កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

សាច់ញាតិ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថុ​ល ចាន់​ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៤​ម៉ោង នៅ​ថ្ងៃ​ទី​១៦ កក្កដា ២០១៦​។ ប្រជាពលរដ្ឋ​អ្នក​ភូមិ​ចេញ​ទៅ​ធ្វើស្រែ​ចំការ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ចង​.​ក​នៅ​លើ​ដើមឈើ​ស្លាប់​បាត់បង់​ជីវិត ក៏​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា ២០១៦​។

យោង​តាម​របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​ពី​សាច់ញាតិ​បុរស​រង​គ្រោះ​បាន​អះអាង​ថា បុរស​រូប​នេះ​តែងតែបាន​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រចាំ ទើបបាន​សម្រេចចិត្ត​បែប​នេះ រត់​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា យោង​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ សមត្ថកិច្ច​បាន​ពិនិត្យ នឹង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕