រំខាន​ច្រើន​ដង ! ដក​កាំភ្លើង​បាញ់​៣​គ្រាប់​របួសធ្ងន់​២​នាក់

ខេត្តតាកែវ ៖ លោក យុគ សា​រ៉ាត អធិការ​ស្រុក​គិរីវង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​នៅ​ភូមិ​ស៊ឺ​ង​វ៉ា ទីរួមស្រុក​ទិន​បៀ​ង ស្រុក​ទិន​បៀ​ង ខេត្ត​អាងយ៉ាង បណ្តាល​ឲ្យ​បុរស​លក់​ឆ្នោត​ជនជាតិ​វៀតណាម​២​នាក់​រង​របួស​ជា​ទម្ងន់ ។

លោក យុគ សា​រ៉ាត់ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ ឡាយ ប៊ុ​ន​ធី ជា​អនុប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន បាន​បាញ់​ជនជាតិ​វៀតណាម​២​នាក់​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​ម្នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​បន្ទាន់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​កំពុង​ផឹកស៊ី​នៅ​ហាង​មួយ ស្រាប់តែ​ជនជាតិ​វៀតណាម​អ្នកលក់​ឆ្នោត​យក​ឆ្នោត​ទៅ​លក់​ឲ្យ​ជនសង្ស័យ​ជា​ច្រើន​ដង រំខាន​ដល់​ជនសង្ស័យ​កំពុងស៊ី​ស្រវឹង ទើប​បណ្តាល​ឲ្យ​ជនសង្ស័យ​ខឹង​ខ្លាំង​ពេក​រហូត​ដក​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួស​ធ្ងន់ធ្ងរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សម្ថ​ត​កិច្ច​វៀតណាម​ធ្វើការ​ឃាត់ខ្លួន ៕