ក្រុមហ៊ុន​ផលិត​ចែកចាយ​រថយន្ត GM នៅ​សហរដ្ឋ​អា​មេ​រិច​បន្ថយ​ការផ្គត់ផ្គង់​ដោយ​បញ្ហា​ក្ស័យធន​

6 Videos


ក្រុមហ៊ុនផលិតចែកចាយរថយន្ត GM នៅសហរដ្ឋអាមេរិចនិងបន្ថយការចែកចាយផ្គត់ផ្គង់រថយន្តនិងបានប្រកាសថាក្ស័យធន នេះក៏ព្រោះតែក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួនគឺ Clark-Cutler-McDermott Co ឈប់ផ្តត់ផ្គង់និងបានប្រកាសលក់ធនធានរបស់ខ្លួន ។

P9

ក្រុមហ៊ុន​ផលិត​ចែកចាយ​រថយន្ត GM នៅ​សហរដ្ឋ​អា​មេ​រិច​បន្ថយ​ការផ្គត់ផ្គង់​ដោយ​បញ្ហា​ក្ស័យធន​

កន្លងមកក្រុមហ៊ុនផ្គត់ផ្គង់ CCM នេះ គឺជាអ្នកផ្តល់គ្រឿងបន្លាស់ដ៏ចំបងទៅកាន់រោងចក្រ GM ។ ហើយបើគ្មានគ្រឿង បន្លាស់ទាំងនេះទេ ក្រុមហ៊ុននឹងមានការពិបាកក្នុងការផលិតរថយន្តដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ។

ក្រុមហ៊ុន​ផលិត​ចែកចាយ​រថយន្ត GM នៅ​សហរដ្ឋ​អា​មេ​រិច​បន្ថយ​ការផ្គត់ផ្គង់​ដោយ​បញ្ហា​ក្ស័យធន​

ហើយការបិទរបស់ក្រុមហ៊ុនចែកចាយវាធ្វើឲ្យប៉ះពាល់ខ្លាំងនិងធ្វើអោយក្រុមហ៊ុន GM ខាតបង់រាប់លានដុល្លារក្នុងមួយថ្ងៃៗ គិតទាំងការខាតបង់ទំនាក់ទំនងជាមួយអតិថិជននិងការពន្យាពេលផ្គត់ផ្គង់ការបញ្ជាទិញពីអតិជននូវគ្រឿងបន្លាស់មួយចំនួន ។

ក្រុមហ៊ុន​ផលិត​ចែកចាយ​រថយន្ត GM នៅ​សហរដ្ឋ​អា​មេ​រិច​បន្ថយ​ការផ្គត់ផ្គង់​ដោយ​បញ្ហា​ក្ស័យធន​

ដើម្បីកាត់បន្ថយការខូចខាតក្រុមហ៊ុន GM បានព្យាយាមដាក់ពាក្យទៅកាន់ Bankruptcy Court District ក្នុងរដ្ឋ Massachusetts ដើម្បីអោយខ្លួនអាចទិញយកនូវសំភារៈផលិតម៉ាសីុនបរិក្ខារព្រមទាំងសន្និធិផ្សេងៗពីក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ប៉ុន្តែត្រូវបានក្រុមហ៊ុន CCM បដិសេធមិនព្រមលក់ឲ្យ។

ការដួលរលំនៃក្រុមហ៊ុនផ្គត់ផ្គង់ CCM បានបញ្ចប់នូវភាពជាដៃគូររវាងក្រុមហ៊ុនទាំងពីរអស់រយៈពេល ៤៥ ឆ្នាំមកហើយនោះ ព្រោះក្រុមហ៊ុន GM គឺអ្នកអាចផ្តល់ចំណូលជាង ៨០%ដល់ក្រុមហ៊ុន ប៉ុន្តែទំនាក់ទំនងនេះបានល្អក់កករនៅពេលជាប់គាំងទៅនឹងរឿងនៃការផ្តល់ប្រាក់កម្ចីដើម្បីស្រោចស្រង់ពី GM ក្នុងការព្យាយាមសង្គ្រោះ CCM ដោយឲ្យប្រាក់កម្ចីរបស់ខ្លួន ប៉ុន្តែកិច្ចចរចារមិនបានទទួលជោគជ័យនោះឡើយ ៕ សុផល