ខ្សែប្រយុទ្ធ​ក្លិប​Lille កើតទុក្ខ​ដោយសារ​ឪពុក​ជាប់គុក​រយៈពេល​16​ឆ្នាំ​នៅ​អង់គ្លេស

Eder​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ព័រទុ​យ​ហ្គា​ល់​របស់​ក្លិប​Lille​បង្ហើប​ឱ្យ​ដឹង​ពី​ទុក្ខសោក​របស់​ខ្លួន​ថា ឪពុក​លោក​ត្រូវ​រស់នៅ​ក្នុង​គុក​អង់គ្លេស​រយៈពេល​១៦​ឆ្នាំ​ក្រោយ​ពី​គាត់​​ត្រូវ​គេ​ចោទប្រកាន់​ថា​បាន​សម្លាប់​ប្រពន្ធ​ដែល​ត្រូវជា​ម្ដាយធម៌ ខណៈ​ពេល​លោក​មាន​អាយុ​១២​ឆ្នាំ រួម​ទាំង​បញ្ជាក់​ថា ពេលទំនេរ​លោក​តែង​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ឪពុក​ជា​ញឹកញាប់។

ខ្សែប្រយុទ្ធ​អាយុ​២៨​ឆ្នាំ​រូប​នេះ​ទើប​ក្លាយជា​វីរបុរស​ដោយ​ទាត់​បញ្ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ឈ្នះ​បារាំង​១-០​ក្នុង​ការ​ប្រកួត​យូ​រ៉ូ​២០១៦ វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ ៕