មនុស្សបីនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការវាយប្រហារដោយរថយន្តដឹកទំនិញសម្លាប់មនុស្សយ៉ាងហោចណាស់៨៤នាក់នៅប្រទេសបារាំងនោះ!

បារាំង៖​ យោងទៅលើការចុះផ្សាយដោយគេហទំព័ររ៉យទ័រ(reuters)​ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម​ បានចេញមុខអះអាងនៅក្នុងការទទួលខុសត្រូវនៃអំពើដ៏អមនុស្សធម៌នេះ។ការវាយប្រហារដោយរថយន្តដឹកទំនិញ ​ចូលមកបុកសម្លាប់មនុស្សទាំងកម្រោលនេះ ​បានសម្លាប់មនុស្ស ​យ៉ាងហោចណាស់ ​៨៤នាក់​ ​នៅក្នុងពិធី Bastille Day ​​នៅក្នុងប្រទេសបារាំងកាលពីរាត្រីនោះ​ ហើយ ប៉ូលីសបានចាប់ខ្លួនមនុស្សចំនូនបីនាក់បន្ថែមទៀត​​ ដែលជាប់ទាក់ទងទៅនឹងការសម្លាប់រង្គាលនៅ ​​ឆ្នេរសមុទ្រនោះ។​​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងBernardCazeneuve​ បានថ្លែងថា​៖ ​«អាជ្ញាធរបារាំងនៅមិនទាន់បានបង្ហាញភស្តុតាងណាមួយដែលឃាតករទុយនេស៊ីអាយុ៣១ឆ្នាំបានបាញ់សម្លាប់ដោយប៉ូលីសនៅក្នុងការវាយប្រហារ​ នោះនៅឡើយទេ»។​BernardCazeneuve បានប្រាប់អ្នកការសែតថា៖​ « នៅក្នុងករណីដែលបង្ហាញអំពីសក្ខីភាព​ របស់មនុស្ស ដែលនៅជំវិញ​ Bouhlel ដែលជាជនវាយប្រហារនោះ​ ផ្ទះរបស់គាត់នៅទុយនេស៊ី ​បងស្រី របស់បុរសនេះ​ បងប្រាប់ពត៌មានទៅ Reutersថា ​៖« ប្អូនរបស់នាងមានបញ្ហាផ្លូវចិត្ត ​នៅពេលដែល​គាត់ ​ចាកចេញពីទុយនេស៊ីតាំងពីឆ្នាំ ២០០៥មកម្លេះ»។​ សាច់ញាតិនិងមិត្តភក្តិរបស់គេ សង្ស័យថាគេមាន ​ទំនោរទៅរកក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម​ ជនល្មើសរូបនេះមករស់នៅប្រទេសបារាំងអស់រយះពេល១០ ​ឆ្នាំមកហើយ​ នៅក្នុងមូលដ្ឋាននៃប្រទេសបារាំងនេះ ​ក្នុងនោះមនុស្សពីរនាក់ផ្សេងទៀត​ រួម​ទាំងប្រពន្ធ​ របស់គេត្រូវបានមន្ត្រីប៉ូលីសឃុំខ្លួនរួចទៅហើយ។​​សូមរំលឹកផងដែរថា ​បុរសរូបនេះ​ បានបើកឡានដឹកទំនិញមួយគ្រឿងទាំងកម្រោល ​ចូលមក ក្នុងហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីនៅទីក្រុង Riviera​ កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ ​នៅតាម បណ្តោយឆ្នេរមាត់សមុទ្រនោះ ​តែពីរគីឡូតែប៉ុណ្ណោះពីកន្លែងបាញ់កាំជ្រួច​ ហើយបន្ទាប់មក​ត្រូវបូលីស​ បាញ់តបទៅវិញ រហូតបាត់បង់អាយុជីវិត៕​

មនុស្សបីនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការវាយប្រហារដោយរថយន្តដឹកទំនិញសម្លាប់មនុស្សយ៉ាងហោចណាស់៨៤នាក់នៅប្រទេសបារាំងនោះ!អត្ថបទដោយ៖ កញ្ញា
ប្រភព៖ reuters