ឆាកប្រយុទ្ធនៅទួរគីចប់ហើយ នាយទាហាន ២,៨ ពាន់នាក់ត្រូវចាប់ និង ស្លាប់ និង របួស ជាង ១ ពាន់នាក់

រដ្ឋាភិបាលទួរគីបានប្រកាសថាអាចគ្រប់គ្រងបានហើយ ក្រោយពីមាន ការព្យាយាម ធ្វើរដ្ឋប្រហារមិនបានសម្រេច ដោយសារមានប្រជាជនជាច្រើន បានចេញមកប្រឆាំងនៅតាមថ្នល់ រហូតកើតការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បណ្តាលឱ្យមានអ្នកស្លាប់ ២៦៥ នាក់ និង របួស ១,៤ ពាន់នាក់ ។

ថ្ងៃនេះ ទី ១៦ កក្កដា នៅព្រលានយន្តហោះអន្តរជាតិអៈតាទើក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានត្រឡប់មកដំណើរការជាធម្មតាវិញហើយ អ្នកដំណើរបានឡើងយន្តហោះ ទោះជាជើងហោះហើរខ្លះនៅយឺតយ៉ាវក៏ដោយ ។

jh7fdjh56bkac975g8fab

image001

ខាងរដ្ឋាភិបាលបានចុះយន្តហោះអេលីគុបទ័រ ដើម្បីប្រតិបត្តិការជួយរំដោះលោកឧត្តមសេនីយ៍ ហ៊ូលូស៊ី អាការ ប្រធានសេនាធិការយោធា ដែលត្រូវក្រុមឧទ្ទាមចាប់ជាចំណាប់ខ្មាំងបានសម្រេច ។ លោកប្រធានាធិបតី រេចេហ្វ ថេយិប អែរ ដូអាន ចេញមកប្រកាសថា រដ្ឋាភិបាលគ្រប់គ្រងស្ថានការណ៍បានហើយ ។

សារព័ត៌មានមូលដ្ឋានរបស់ទួរគីបានផ្សាយរូបភាពនៃការវិនាសអន្តរាយរបស់អគាររដ្ឋសភា ក្នុងទីក្រុងអង់ការ៉ា រាជធានីរបស់ទួរគី រថក្រោះរបស់ពួកយោធានៅតាមថ្នល់ ត្រូវប្រជាជននាំគ្នាបំផ្លាញ ។ តួលេខចុងក្រោយនៃការស្លាប់ខាងរដ្ឋាភិបាល ១៦១ នាក់ របួស ១,៤ ពាន់នាក់ និង ខាងឧទ្ទាម ១០៤ នាក់ ព្រមទាំងនាយទាហានជាង ២,៨ ពាន់នាក់ត្រូវចាប់ និង ២០០ នាក់ទម្លាក់អាវុធចុះចូលជាមួយប៉ូលិស ៕

ដោយ ពិស្សុត (ថៃរ៉ាត់) អត្ថបទពី មតិអ្នក

5ahdi9di5j75f9kahhag9

1157148


Related Posts