បុរស​ម្នាក់​ពេល​ស្រវឹង​ម្តងៗ​ក្រៅតែពី​វាយ​ប្រពន្ធ​កូន​នឹង​ដំបង​ធ្លាប់​យម​ជំ​ពាម​បាញ់​ប្រពន្ធ​ឲ្យ​របួស វាយ​ឪពុកក្មេក​បែកក្បាល និង​ធ្លាប់​ដុត​ផ្ទះ​ចោល​ទៀតផង​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ខណៈដែល​បាន​ស្រវឹងស្រា​ម្តងៗ​បាន​ប្រើ​អំពើហិង្សា​វាយដំ​ប្រពន្ធ និង​កូន​ឲ្យ​មាន​របួសស្នាម​ជា​ញឹកញាប់ ដោយ​មិនអាច​ទ្រាំ​នឹង​អំពើហិង្សា​តទៅទៀតបាន ប្រពន្ធ​ក៍​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន និង​តា​ច់ការ​តាមផ្លូវ​ច្បាប់​តែម្តង ។ ហេតុការណ៍​ប្រើ​អំពើហិង្សា​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៩​និង​៤៥​នាទី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​នៅ​ចំណុច​ខ្ទម​ចាំ​ស្រែ​របស់ខ្លួន​ស្ថិតក្នុង​ភូមិ​តាំង​គ្រួស ឃុំ​ក្រាំ​ល្វា ស្រុក​សាម​គ្គឺ​មានជ័យ ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹងថា​៖ ជនដៃដល់​ក្នុង​អំពើហិង្សា​ខាងលើ​មានឈ្មោះ យូ​ឡុ អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ​អ៊ិត មុំ អាយុ​២៨​ឆ្នាំ មានកូន​ពីរ​នាក់​នៅក្នុង​បន្ទុករ​ស់​នៅក្នុង​ភូមិ​ឃុំ​ស្រុក​ខាងលើ ។ យោងតាម​របាយការណ៍​រប​ស់មត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​និង​កូន​បាន​ទៅ​ដេកចាំ​ស្រែ​នៅ​ចំណុច​ខាងលើ​ខណៈ ពេល​ប្តី​ផឹកស្រា​ស្រវឹង​បាន​រករឿង​ប្រពន្ធ និង​កូនៗ​ដោយបាន​វាយ​ធ្វើបាប​ស្ទើរតែ​រាល់ថ្ងៃ និង​បាន​យក​ចំ​ពាម​កៅស៊ូ​បាញ់​ត្រូវ​ខ្នង និង​ខ្លួន​មុខ​ប្រពន្ធ​របួស​ទៀតផង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្តទៀតថា​៖ ជ​នស​ង្ស​យ័​ក្នុង​អំពើហិង្សា​ខាងលើនេះ​កន្លងមក​ធ្លាប់ប្រើ​អំពើហិង្សា ទៅលើ​ប្រពន្ធ​ជា​ញឹកញាប់​ហើយក៍​ធ្លាប់បាន​ដុតបំផ្លាញ​ផ្ទះសម្បែង​អស់​មួយ​ខ្នង​និង​បាន​វាយ​ទៅលើ​ឪពុកក្មេក​បណ្តាល​ឲ្យ​បែកក្បាល​ផងដែរ ។ ដោយ​មិនអាច​ទ្រាំទ្រ​នឹង​អំពើហិង្សា​បាន​ម្តង​ហើយ​ម្តងទៀត​មិនបាន ទើប​ប្រពន្ធ​បានដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​មូលដ្ឋាន ហើយ​សមត្ថកិច្ច​ក៏បាន​ចុះ​ដល់​លំនៅដ្ឋាន​ស្ត្រី​រងគ្រោះ និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ជា​ប្តី​ក្នុង​អំពើហិង្សា​ខាងលើ​នាំយកមក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​មក​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​រដ្ឋា​នន​គ​បាល​ខេត្តកំពង់ឆ្នាំង​ចាត់ការ​បន្ត ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​រកឃើញ​ដាវ​១​ដើម និង​ចំ​ពាម​កៅស៊ូ​១​ផងដែរ ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ក្នុង​អំពើហិង្សា​ខាងលើ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​វាយ​ប្រពន្ធ​កូន និង​វាយ​ឪ​ពុ​ក្មេក​បែកក្បាល​ហើយ​បាន​បាញ់​ប្រពន្ធ​កូន​នឹង​ចំ​ពាម​កៅស៊ូ​ឲ្យ​របួស​ពិតប្រាកដ៍​មែន ។ ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​រដ្ឋា​នន​គ​បាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​សាកសួរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ

KA-16-07-2016-01 KA-16-07-2016-02