ប្រវត្តិ​បុណ្យ​ចូល​វស្សា ​និង​ព្រះ​សង្ឃ​និមន្ត​បិណ្ឌបាត​ក្នុង​វស្សា ​តើ​ត្រូវ​តាម​ពុទ្ធ​វិន័យ​ដែរ​ឬ​ទេ​?​ (មាន​វីដេអូ)


រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលវស្សា គឺជាពិធីបុណ្យសាសនាមួយដ៏សំខាន់សម្រាប់ពួកពុទ្ធបរិស័ទ ដែលជាអ្នកបដិបត្តិនូវសាសនាព្រះពុទ្ធ ជាពិសេសគឺភិក្ខុសាមណេរតែម្ដង ដែលមានភារកិច្ចសំខាន់ក្នុងការប្រារព្ធពិធីបុណ្យនេះ ទៅតាមអារាមនីមួយៗ នូវទូទាំងប្រទេសដែលកាន់និងគោរពតាមគោលការណ៍របស់ព្រះសម្មាសម្ពុទ្ធព្រះបរមសាស្ត្រាចារ្យ ជាពិសេសនូវក្នុងប្រទេសកម្ពុជានេះតែម្ដង ដែលបានយកគោលការណ៍ និងសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញផងដែរ។

ព្រះភិក្ខុអធិកត្ថេរោ អាត អាន ព្រះគ្រូធម្មាចារ្យបាលីសំស្ក្រឹត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាបាលីសំស្ក្រឹត និងភាសាបរទេស នៅពុទ្ធិកសាកលវិទ្យាល័យស៊ីហនុរាជ ក្នុងឆ្នាំ២០១២ និងបច្ចុប្បន្នព្រះអង្គមានតួនាទីជាមេកុដិ គង់នៅវត្តចាក់អង្រែក្រោម ព្រះតេជគុណមានថេរដីកាឲ្យ Kqube.net ដឹងថា បុណ្យចូលព្រះវស្សានេះ មានសារសំខាន់ណាស់ សម្រាប់ភិក្ខុសាមណេរគ្រប់ព្រះអង្គ ដែលគង់នៅតាមវត្តផ្សេងៗនូវទូទាំងប្រទេសកម្ពុជា។ ចំណែកឯពុទ្ធបរិស័ទ ក៏មានតួនាទីសំខាន់ណាស់ដែរជាអ្នកឧបត្ថម្ភនូវរាល់បច្ច័យទាំងឡាយបួន ដើម្បីឲ្យព្រះសង្ឃអាចគង់ចាំវស្សាអស់រយៈពេលបីខែទៅបាន។

ព្រះអង្គមានថេរដីកាបន្តទៀតថា ការចូលវស្សារបស់ភិក្ខុសាមណេរនេះ គឺមានបុព្វហេតុតាំងពីជំនាន់ពុទ្ធកាលមកម្ល៉េះ ហើយនៅក្នុងប្រទេសកម្ពុជាយើង ក៏គេសង្កេតឃើញតាំងពីព្រះមហាក្សត្រច្រើនជំនាន់មកហើយដែរ តែអ្វីដែលអ្នកប្រាជ្ញលោកបានបន្សល់ទុកជាឯកសារច្បាស់លាស់ គឺនៅក្នុងជំនាន់ព្រះបាទអង្គដួង សម័យឧត្ដុង្គផងដែរ។ ចំពោះគុណប្រយោជន៍ និងអានិសង្សនៃពិធីបុណ្យចូលវស្សានេះ មានអត្ថន័យក្បោះក្បាយដូចមានសេចក្ដីនៃកិច្ចសម្ភាសន៍រវាងលោក ចេង ចំរើន ភ្នាក់ងារសារព័ត៌មាន Kqube.net និងព្រះគ្រូធម្មាចារ្យ អាត អាន មានសេចក្ដីបញ្ជាក់បន្ថែមក្នុងវីដេអូខាងក្រោម។

គួររំលឹកផងដែរថា ពិធីបុណ្យចូលវស្សាឆ្នាំ២០១៥នេះ គឺប្រារព្ធធ្វើនៅថ្ងៃទី៣១ ខែកក្កដា ត្រូវនឹងថ្ងៃ១រោជ ខែទុតិយាសាឍ ខាងមុខនេះហើយ ដែលនេះជាថ្ងៃសម្រាប់ព្រះភិក្ខុសាមណេរចូលវស្សា ប៉ុន្តែសម្រាប់ពួកបរិស័ទបំពេញបុណ្យកុសលវិញ ដែលជាអ្នកឧបត្ថម្ភនូវបច្ច័យទាំងឡាយបួន មានចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃជាដើម គឺចាប់ពីថ្ងៃ១៥ កើត ខែទុតិយាសាឍទៅ មុនព្រះសង្ឃចូលវស្សាមួយថ្ងៃ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចសម្ភាសន៍មានវីដេអូខាងក្រោមនេះ ព្រះអង្គម្ចាស់ អាត អាន ក៏បានបកស្រាយបញ្ជាក់អំពីព្រះសង្ឃ ឬភិក្ខុសាមណេរផ្សេងៗ ឯទៀតដែលតែងតែ និមន្តបិណ្ឌបាតនៅក្នុងរដូវវស្សាផងដែរ ដែលជាចំណោទបញ្ហារបស់ពុទ្ធបរិស័ទមួយចំនួនដែលមានការមន្ទិលសង្ស័យ នឹងសួរគ្នាទៅវិញទៅមកផងដែរថា តើព្រះសង្ឃចូលវស្សាហើយ នៅតែនិមន្តដើរបិណ្ឌបាតទៀតមែនទេ? តើសកម្មភាពនេះ ត្រឹមត្រូវតាមពុទ្ធវិន័យដែរឬទេ? ចំណុចនេះ គុណម្ចាស់ បានបកស្រាយបំភ្លឺ តបតាមពុទ្ធបរិស័ទខ្លះបានចោទជាសំនួរនេះផងដែរ។ ដូច្នេះសូមទស្សនាកិច្ចសម្ភាសន៍ជាវីដេអូនៅខាងក្រោមដូចតទៅ៖
ប្រវត្តិ​បុណ្យ​ចូល​វស្សា ​និង​ព្រះ​សង្ឃ​និមន្ត​បិណ្ឌបាត​ក្នុង​វស្សា ​តើ​ត្រូវ​តាម​ពុទ្ធ​វិន័យ​ដែរ​ឬ​ទេ​?​ (មាន​វីដេអូ)

ប្រវត្តិ​បុណ្យ​ចូល​វស្សា ​និង​ព្រះ​សង្ឃ​និមន្ត​បិណ្ឌបាត​ក្នុង​វស្សា ​តើ​ត្រូវ​តាម​ពុទ្ធ​វិន័យ​ដែរ​ឬ​ទេ​?​ (មាន​វីដេអូ)

ប្រវត្តិ​បុណ្យ​ចូល​វស្សា ​និង​ព្រះ​សង្ឃ​និមន្ត​បិណ្ឌបាត​ក្នុង​វស្សា ​តើ​ត្រូវ​តាម​ពុទ្ធ​វិន័យ​ដែរ​ឬ​ទេ​?​ (មាន​វីដេអូ)

ប្រភព៖ kqube

  • ប្រវត្តិ​បុណ្យ​ចូល​វស្សា ​និង​ព្រះ​សង្ឃ​និមន្ត​បិណ្ឌបាត​ក្នុង​វស្សា ​តើ​ត្រូវ​តាម​ពុទ្ធ​វិន័យ​ដែរ​ឬ​ទេ​?​ (មាន​វីដេអូ)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/17  Category:កំសាន្ត
Tags: