នាំយក​ទៀនវស្សារបស់​សម្តេចក្រឡាហោម​ ប្រគេន​ព្រះសង្ឃចំនួន១១វត្ត

ខេត្តបាត់ដំបង ៖​ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ​​ព្រមទាំងសហការី ​នៅព្រឹកថ្ងៃទី១៧ កក្កដា ​២០១៦នេះ ​បាននាំយកទៀនវស្សា និង​ទេយ្យទានរបស់សម្តេចក្រឡាហោម ​ស ខេង និងលោកជំទាវ​ ប្រគេនព្រះសង្ឃដែលគង់ចាំ​ព្រះវស្សាចំនួន១១វត្ត ស្ថិតក្នុងឃុំ អន្លង់វិល ​ឃុំរកា ​និងឃុំអូរដំបង១ ​ស្រុកសង្កែ ។

ទេយ្យទានដែលនាំយកទៅ​ប្រគេនដល់វត្តទាំង១១​ រួមមាន៖​​ទៀនវស្សាចំនួន១១គូ, ​អង្ករ៥០គីឡូ១១បាវ​, ទឹកសុទ្ធ១១កេស, ទឹកស៊ីអ៊ីវ​ ១១យួរ, ទឹកត្រី១១យួរ, ​ស្ករស៣គីឡូ១១កញ្ចប់​, មី១១កេស, ​អំបិល៥គីឡូ ​១១កញ្ចប់ ​បច្ច័យក្នុងមួយវត្ត១០ម៉ឺនរៀល ព្រមទាំងដូនជីតាជី ​ទាំង១១វត្ត ​ចំនួន៨០០,០០០រៀល ​សរុបជាទឹកប្រាក់ចំនួន ១៣,៨៥៣,០០០​ រៀល។ ក្នុងឱកាសនោះ ​ឧត្តម​សេនីយ៍ រុន រ័ត្នវាសនា​ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ​ពីសំណាក់សម្តេចក្រឡាហោម ​និងលោកជំទាវ ​ដែលជានិច្ចជាកាល សម្តេច​​តែង​គិតគូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋគ្រប់ពេលវេលា​ និងជំរុញឲ្យប្រជាពលរដ្ឋ ​ដែលគ្រប់អាយុ១៥ឆ្នាំ​ត្រូវទៅធ្វើ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ​ដើម្បីជាប្រយោជន៍ដល់បងប្អូន​ប្រជាពលរដ្ឋក្នុងការបំពេញការងារផ្សេងៗ៕