ហេង ពិ​ទូ រំភើប​ចិត្តនឹង​វិថី​សិល្បៈ​របស់ខ្លួន​

6 Videos


ក្រៅពីការបង្ហើរសំនៀងតារាចម្រៀង ហេង ពិទូ នៅមានទេពកោសល្យពិសេសមួយទៀតគឺ ការនិពន្ធបទចម្រៀង ។ មួយរយៈចុងក្រោយនេះឃើញថាស្នាដៃនិពន្ធ របស់អ្នកនិពន្ធរូបនេះ ហាក់ទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ហើយស្នាដៃដែលទទួលបានការ គាំទ្រ ខ្លាំងបំផុតនោះគឺបទចម្រៀងដែលមានចំណងជើងថា «ទីនេះមានមនុស្សខូចចិត្ត» ដែលជាការបកស្រាយរបស់តារាចម្រៀង អេដា ។

P9

ហេង ពិ​ទូ រំភើប​ចិត្តនឹង​វិថី​សិល្បៈ​របស់ខ្លួន​

ថ្មីៗនេះតារាចម្រៀង ហេង ពិទូ បានបង្ហោះពាក្យពេចន៍ដ៏មានអត្ថន័យប៉ុន្មានឃ្លានៅលើគណនី ហ្វេសប៊ុក បង្ហាញពីក្តីសង្ឃឹម ក៏ដូចជាបំណងនៃការតស៊ូយ៉ាងស្វិតស្វាញនៅលើវិថីសិល្បៈ នាពេលកន្លងមកយ៉ាងដូច្នេះថា «ការតែងនិពន្ធ និង ច្រៀង វាមានតម្លៃសម្រាប់ខ្ញុំណាស់តស៊ូមកដល់ពេលនេះគឺចង់ឱ្យសិល្បៈមួយនេះមានតម្លៃ ឃើញថា ពួកយើងអាចបោះជើងបានមួយជំហានហើយ សង្ឃឹមថាបន្តិចទៀតយើងនឹងស្តាមុខមាត់បានឡើងវិញ»

ហេង ពិ​ទូ រំភើប​ចិត្តនឹង​វិថី​សិល្បៈ​របស់ខ្លួន​

ទោះបីជា តារាចម្រៀង ហេង ពិទូ មិនទាន់ទទួលបានជោគជ័យក្នុង ការតែងនិពន្ធនេះមួយរយភាគរយក៏ពិតមែន ប៉ុន្តែគេអាចនិយាយបានថា ការគាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិកជន ជារង្វាន់លួងចិត្ត និង ជាកម្លាំងចិត្តមួយដ៏ប្រសើរផ្តល់ឱ្យតារាចម្រៀងរូបនេះ មានជំនឿចិត្តកាន់តែរឹងមាំបន្ថែមទៀត ៕ ប្រមាញ់តួ

ហេង ពិ​ទូ រំភើប​ចិត្តនឹង​វិថី​សិល្បៈ​របស់ខ្លួន​
ហេង ពិ​ទូ រំភើប​ចិត្តនឹង​វិថី​សិល្បៈ​របស់ខ្លួន​
ហេង ពិ​ទូ រំភើប​ចិត្តនឹង​វិថី​សិល្បៈ​របស់ខ្លួន​
ហេង ពិ​ទូ រំភើប​ចិត្តនឹង​វិថី​សិល្បៈ​របស់ខ្លួន​