Aum តារា​​ល្បី​ប៉ុស្ថិ​លេខ ៧ ថៃ​ វ័យ​​ចូល​ ៤០ សម្រស់​នៅ​តែ​​ក្មេង​

Aum ជា​កំពូល​តារា​សម្ដែងប្រចាំ​ប៉ុស្ត៍​លេខ​៧​របស់​ប្រទេស​ថៃ។ នាងមាន​ឈ្មោះ​ពេញ​ Aum Patcharapa Chaichue កើត​ថ្ងៃ​ទី​ ០៥​ខែ​ធ្នូ​ឆ្នាំ ១៩៧៨ ​​នៅ​ទី​ក្រុង បាំងកក។ គិត​មក​ទល់​សព្វ​ថ្ងៃ​​នាង​មាន​អាយុ ៣៨ ឆ្នាំ។ នាង មាន​កំពស់​ ១.៦៨​ម៉ែត្រ​ និង ទម្ងន់ ៤៨​គីឡូក្រាម។

 

Aum តារា​​ល្បី​ប៉ុស្ថិ​លេខ ៧ ថៃ​ វ័យ​​ចូល​ ៤០ សម្រស់​នៅ​តែ​​ក្មេង​

 

Aum ជា​កូន​ទោល​ក្នុង​គ្រួសារ។ ​សម្រាប់​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​លើ​​មុខ​ម្ហូប នាង​ចូល​ចិត្ត​ មាន់​បំពង និង បុកល្ហុង។ សម្រាប់​ពណ៌​គឺ​ចូល​ចិត្ត​ពណ៌ ខ្មៅ និង ផ្កាឈូក សម្រាប់​សត្វ​ចញ្ចឹម​វិញ​គឺ​កូន​ឆ្កែ។ ពេល​ទំនេរ​នាង​ចូល​ចិត្ត ស្ដាប់​តន្ត្រី និង ដើរ​ផ្សារ ចំណែក​ឯ​កីឡា​វិញ​នាង​ចូល​ចិត្ត​ កីឡាហែល​ទឹក។

 

ប្រវត្តិ​ការ​សិក្សា​ នាង​បាន​ចូល​រៀន​ដំបូង​នៅ​សាលា Stree Woranad School និង​ថ្នាក់​វិទ្យាល័យ​នៅ​សាលា Duddarunee School។ ​នាង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ័​​នៅ​សាកល​វិទ្យាល័យ ​Rangsit ផ្នែក​ទំនាក់​ទំនង​សិល្បៈ។

 

Aum តារា​​ល្បី​ប៉ុស្ថិ​លេខ ៧ ថៃ​ វ័យ​​ចូល​ ៤០ សម្រស់​នៅ​តែ​​ក្មេង​

Aum តារា​​ល្បី​ប៉ុស្ថិ​លេខ ៧ ថៃ​ វ័យ​​ចូល​ ៤០ សម្រស់​នៅ​តែ​​ក្មេង​

Aum តារា​​ល្បី​ប៉ុស្ថិ​លេខ ៧ ថៃ​ វ័យ​​ចូល​ ៤០ សម្រស់​នៅ​តែ​​ក្មេង​

 

Aum បាន​ចាប់​អាជីព​សម្ដែង​​​ក្នុង​អំឡុង​ឆ្នាំ ១៩៩៧។ មក​ទល់​សព្វ​ថ្ងៃ​ នាង​បាន​ចូល​សម្ដែង​រឿង​ភាគ​ប្រមាណ​ជា ៤០​រឿង​ហើយ និង​រឿង​ដុំ​មួយ​ចំនួន​ទៀត។ កាល​ពី​ឆ្នាំ ២០១៤ Aum បាន​ឈ្នះ​ពាន​រង្វាន់​តារា​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​ និង​​ពាន​រង្វាន់​ផ្សេងៗ​ទៀត​ប្រមាណ​ជា​២០​ពាន៕

 

ប្រែ​សម្រួល៖ SAMEDY
ប្រភព៖ Sharerice​​