៥ប៉ុស្តិ៍របស់ Kylie jenner អាចធ្វើឲ្យអ្នកគាំទ្រ លង់ស្នេហ៍បាន ព្រោះតែរាងស្អាតស៊ិចស៊ីពេក!

បរទេស៖ តារាម៉ូដែលស្រី នាង Kylie jenner ជាតារាស្រីវ័យក្មេងម្នាក់ កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងវិស័យដើរម៉ូត និងរូបសម្ផស្សរបស់នាង។

ចំពោះតារាស្រីវ័យ១៨ឆ្នាំរូបនេះ តែងត្រូវបានគេអ្នកគាំទ្រជាច្រើននាក់ ប្រាថ្នាចង់បានមុខមាត់  និងរូបរាង ដូចជារូបនាង។ ហើយពួកគេតែងនិយាយថា រាងរបស់នាងពិតជាទាក់ទាញខ្លាំងណាស់ ដែលពេលខ្លះ ពួកគេថែមទាំងហៅរាងនាងជា "Body Goal"ទៀតផង។ 

កាលពីថ្មីៗនេះដែរ ទំព័រហ្វេសប៊ុកមួយ បានបង្ហាញនូវរូបថតប៉ុន្មានសន្លឹករបស់ នាងKylie jenner ដែលត្រូវបានគេលួចថត ខណៈពេលនាងកំពុងតែដើរ។ ចំពោះរូបថតនោះ ពិតជាបានបង្ហាញរូបរាងដ៏ទាក់ទាញ ជាមួយនឹងរ៉ូបពណ៌ខ្មៅ រឹបរាង ដែលធ្វើឲ្យអ្នកគាំទ្រ អាចមើលឃើញ នូវគ្រគាករីកសាយស៊ិចស៊ីរបស់នាងKylie jenner កាន់តែច្បាស់ផងដែរ។

មិនតែប៉ុណ្ណោះ នារីៗភាគច្រើន សរសើរ និងច្រណែននឹង សម្រស់របស់នាងជាពន់ពេល ដែលបានទាំងព្រមតែម្តង មិនថាទម្រង់មុខ រូបរាង និងកម្ពស់ជាដើម៕

ចង់ដឹងថា រាងរបស់នាងKylie jenner ស្អាតយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ពាក់ព័ន្ធនឹងរាងស្អាតនេះដែរ ក៏មានឌីជេកូរ៉េម្នាក់ នាង Soda កំពុងតែធ្វើឲ្យបុរសៗជ្រួលជ្រើម ព្រោះតែនាងមានរាងស្លីមស្អាតពេក។

ប្រហែលជាប្រិយមិត្តធ្លាប់បានស្គាល់ ឌីជេស្រីម្នាក់នេះរួចមកហើយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង គឺឌីជេ Soda ហើយនាពេលបច្ចុប្បន្ននេះ នាងក៏បានជាប់ឈ្មោះ ជាឌីជេ ដែលមានមុខ និងរូបរាងស្អាតបំផុតផងដែរ។

ចំពោះឌីជេមុខ Cute រូបនេះ តែងតែបានទៅសម្តែងតាមបណ្តាក្លឹបធំៗ នៅលើពិភពលោក ដែលធ្វើឲ្យអ្នកគាំទ្រ ស្រែកហ៊ោរយ៉ាងខ្លាំង ពេលឃើញទេពកោសល្យមិនគួរឲ្យជឿរបស់នាង។

មិនត្រឹមតែ នាងSoda ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ លើការសម្តែង និងស្នាដៃRemix ចម្រៀងប៉ុណ្ណោះទេ តែក៏មានមនុស្សជាច្រើន បានជក់ចិត្តលើរូបសម្រស់របស់នាងផងដែរ ដែលមានអ្នកខ្លះបានអះអាងថា សម្រស់របស់នាង អាចលើសនឹងតារាដទៃទៀតផង។ ហើយរូបនាង ក៏បានក្លាយទៅជាតារាលំដាប់កំពូល ដែលផុសឡើងពីឧស្សាហកម្មតន្រ្តីកូរ៉េខាងត្បូងផងដែរ៕

តោះមើលសម្រស់របស់នាងទាំងអស់គ្នា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload