កាសែតថៃថាស្វាមី ថន ដារ៉ា មិនទាន់លែងប្រពន្ធថៃ មកយកប្រពន្ធខ្មែរ !

កាសែតថៃថាស្វាមី ថន ដារ៉ា មិនទាន់លែងប្រពន្ធថៃ  មកយកប្រពន្ធខ្មែរ !

មង្គលការដ៏គគ្រឹកគគ្រេងរបស់ ថន ដារ៉ា និង បុរសជនជាតិថៃ ណៈវ៉ារ៉ាត់ កំពុងល្បីកក្រើកទូទាំងផែនដីខ្មែរ  និង ក៏ជាព័ត៌មានចចេចចចូចពេញផែនដីថៃផងដែរ ។

សារព័ត៌មាននៅស្រុកថៃកំពុងកក្រើកផ្សាយព្រោងព្រាត ពីឈ្មោះ «ណៈវ៉ារ៉ាត់ យូបាំរុង» ដែលជាប្អូនប្រុសអ្នកនយោបាយរបស់ថៃឈ្មោះ «ឆៈលើម យូបាំរុង» និង ជាស្វាមីតារាខ្មែរ ថន ដារ៉ា ដែលរៀបការនៅដើមខែកក្កដានេះ ថាគេមានការសង្ស័យច្រើនណាស់ ទៅលើលោក ណៈវ៉ារ៉ាត់ នៅស្រុកថៃ «អត់មានឮព័ត៌មានថាលោក ណៈវ៉ាត់ លែងលះប្រពន្ធថៃផង ហេតុអីទៅរៀបការប្រពន្ធខ្មែរមួយទៀត ។

T1 (2)

thorn1 (1)

ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមមង្គលការកូនកម្លោះថៃ កូនក្រមុំខ្មែរ

ចំណុចសង្ស័យនៅត្រង់ថា មង្គលការដ៏ធំផ្អើលពេញនគរខ្មែរ បែរជាញាតិខាងលោក ណៈវ៉ារ៉ាត់ មកចូលរួមតែម្នាក់គត់ នោះគឺជាកូនប្រុសលោក ឆៈលើម យូបាំរុង ឈ្មោះ វ៉ាន់ យូបាំរុង  ។

thorn1 (9)

thorn1 (2)

លោក បណ្ឌិត ច័ន្ទស្រ៊ីខាំ ឬ ឃេម សារិកា អ្នកឆ្លើយឆ្លងព័ត៌មានថៃ ប្រចាំម្ពុជា បាននិយាយពីព័ត៌មានខ្សិបខ្សៀវនេះថា ពិធីរៀបការរវាង លោក ណៈវ៉ារ៉ាត់ យូបាំរុង និង នាង ថន ដារ៉ា ប្អូនស្រី ថន លក្ខិណា ជាក្រសែព័ត៌មានល្បីខ្ទរខ្ទារពេញប្រទេសកម្ពុជា ឃើញញាតិខាងប្រុសមកចូលរួមតែម្នាក់គត់ គឺលោក វ៉ាន់ យូបាំរុង ជាកូនទី ២ របស់អ្នកនយោបាយថៃល្បីឈ្មោះ គឺលោក ឆៈលើម យូបាំរុង ។

thorn1 (7)

បុរសពុកមាត់ វ៉ាន់ យូបាំរុង ជាក្មួយកូនកម្លោះ 

thorn1 (8)

«ព័ត៌មាននេះខ្ញុំប្លែកចិត្តមិនតិចទេ ខាងប្រុសមិនចង់បញ្ជាក់ព័ត៌មានអ្វីឡើយ ព្រោះលោក ណៈវ៉ារ៉ាត់ ធ្លាប់ឆ្លងកាត់ការរៀបការម្តងមកហើយ  ប៉ុន្តែហេតុអ្វីក៏គ្មានព័ត៌មានអំពីលោក ណៈវ៉ារ៉ាត់ លែងលះប្រពន្ធថៃអ៊ីចឹង!!!! លោក វ៉ាន់ យូបាំរុង ជាអ្នកស្គាល់អ្នកកាសែតច្រើន តែនៅថ្ងៃរៀបមង្គលការឪពុកមាររបស់ខ្លួន មិនបានផ្តល់ព័ត៌មាន ឬ រូបថតអ្វីដល់អ្នកកាសែតសោះ តើជាមង្គលការអាថ៌កំបាំងឬ?»។ លោក ឃេន សារិកា វិភាគដូច្នេះ ។

លោក សារិកា បន្ថែមទៀតថា «អ្នកកាសែតខ្មែរមិនបានវិភាគដល់រឿងលោក ណៈវ៉ារ៉ាត់ និង ភរិយាថៃ លែងគ្នាយ៉ាងណាទេ គឺលើកឡើងតែពីរឿងមង្គលការតារា ភ្ញៀវសិល្បករ សិល្បការិនី ចូលរួមប៉ុណ្ណោះ ។ ដោយឡែក លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមក្នុងពិធីមង្គលការនេះផងដែរ» ។

thorn1 (6)

thorn1 (4)

ព័ត៌មានច្របូកច្របល់ដូច្នេះ លោក វ៉ាន់ យូបាំរុង ក៏ចេញមកបកស្រាយថា «ញាតិមិត្តខ្ញុំជាច្រើនបានទៅចូលរួមក្នុងមង្គលការនោះ មិនមែនមានតែខ្ញុំម្នាក់ទេ » ។

លោក ណៈវ៉ារ៉ាត់ យូបាំរុង បច្ចុប្បន្នអាយុ ៥៣ ឆ្នាំ អតីតជាសមាជិកសភាទីក្រុងបាងកក និង ជាអតីតប្រធានតំបន់ណងឃេម និង ជាប្អូនប្រុសអ្នកនយោបាយលោក ឆៈលើម យូបាំរុង ជនល្បីឈ្មោះនៅហ្វ័ងធនបុរី និង អតីតរដ្ឋមន្ត្រីជាច្រើនក្រសួង  បាននិយាយទូរស័ព្ទ ជាមួយអ្នកកាសែតថា «ខ្ញុំមិនតបរឿងរ៉ាវស្នេហាជាមួយអ្នកណាទេ ហើយចង់ឱ្យរឿងនេះស្ងប់ស្ងាត់ទៅដោយស្រួល ។ ពេលនេះខ្ញុំកំពុងតែឈឺ តែក៏មានរឿងល្អៗធ្វើឱ្យខ្ញុំដឹងថា ក្នុងថ្ងៃនេះមានអ្នកនៅជិត រួមសុខរួមទុក្ខជាមួយគ្នា ហើយ ថន ដារ៉ា ក៏ជាភរិយាមើលថែទាំខ្ញុំ មិនទៅណាឆ្ងាយឡើយ  ។ ក្រៅពីកូនប្រុសអាយុ ៥ ខួប ខ្ញុំក៏នៅមាន ថន ដារ៉ា សម្រាប់លើកកម្លាំងចិត្តដ៏សែនសំខាន់របស់ខ្ញុំដែរ… » ។

 

h9a7jbke6ieg8bfegh58a

3102100090716

លោក ឆៈលើម យូបាំរុង អតីតរដ្ឋមន្ត្រីជាច្រើនក្រសួង

thorn1 (3)

លោក វ៉ាន់ យូបាំរុង (អាវស) កូនប្រុសលោក ឆៈលើម យូបាំរុង  ជាក្មួយកូនកំលោះ

ចំណែកភរិយាជនជាតិថៃ លោក ណៈវ៉ារ៉ាត់ ពោលខ្លីៗថា «កន្លងមក ខ្ញុំមិនបានរៀបការឡើយ  ហើយឥឡូវនេះ យើងលែងលះគ្នាទៅហើយ!!» ៕     ប្រែសម្រួលដោយ ៖ សូរ្យសែង (ថៃរ៉ាត់) អត្ថបទពី មតិអ្នក

gcab6778hajgafg9fd7d5

T1 (3)

T1 (4)


កាសែតថៃថាស្វាមី ថន ដារ៉ា មិនទាន់លែងប្រពន្ធថៃ  មកយកប្រពន្ធខ្មែរ !

ឆាកប្រយុទ្ធនៅទួរគីចប់ហើយ នាយទាហាន ២,៨ ពាន់នាក់ត្រូវចាប់ និង ស្លាប់ និង របួស ជាង ១ ពាន់នាក់

កាសែតថៃថាស្វាមី ថន ដារ៉ា មិនទាន់លែងប្រពន្ធថៃ  មកយកប្រពន្ធខ្មែរ !

មាននារីខ្មែរណា ហ៊ានស្លៀកឈុតប៊ីគីនីនេះអត់ហ្ន៎ !!