ដោយសារ​មាន​ជំងឺលើសឈាម ជិះ​ម៉ូតូ​ដួល​ស្លាប់​មុន​មក​ដល់​ពេទ្យ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​បេះ​ត្រកួន​ម្នាក់ ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​ប្អូនថ្លៃ និង​ប្រពន្ធ​ទៅ​លេង​ផ្ទះ​បងថ្លៃ បន្ទាប់​ពី​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ដួល​ម៉ូតូ​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​ខណៈ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ កក្កដា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង​ត្រង់​ចំណុច​មុខ​ដី​ឡូ​គ្មាន​លេខ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

ជន​រង​គ្រោះ​មានឈ្មោះ យូ ឈុ​ន​លី ហៅ​ជ័យ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ជំងឺលើសឈាម​៣​ទៅ​៤​ឆ្នាំ​មក​ហើយ មាន​ប្រពន្ធ​ឈ្មោះ សៀ​ក រា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ អ្នក​ពីរ​នាក់​មានមុខ​របរ​លក់​ត្រកួន មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ ប្រុស​ម្នាក់ ស្រី​៣​នាក់ រស់នៅ​ផ្ទះ​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ក​ន្ទុ​ង ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ គ្រួសារ​នេះ​មាន​ជីវភាព​មាន​ក្រីក្រ​ណាស់ រកបាន​ព្រឹក​ខ្វះ​ល្ងាច ដោយ​ប្តី​កាល​នៅ​រស់​ដើរ​ដក​ក្រអៅឈូក និង​បេះ​ត្រកួន​ឱ្យ​ប្រពន្ធ​លក់​នៅ​ផ្សារ​សាំ​ហាន់ និង​ផ្សារ​ទំនប់ ដើម្បី​ចិញ្ចឹម​កូន​ចំនួន​៣​នាក់​ក្នុង​បន្ទុក​។ ចំណែក​កូនស្រី​ច្បង​មាន​ប្តី ហើយ​ទៅ​រស់នៅ​ជាមួយ​ខាង​ប្តី ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ ឈុ​ន សុភ​ក្កិ ហៅ​រឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មានមុខរ​បរដូច​គ្នា ស្នាក់​ជាមួយ​គ្នា បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ នឹង​បងស្រី ព្រមទាំង​បងថ្លៃ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ជិះ​គ្នា​៣​នាក់ ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ជិត​គ្នា ពេល​ជិះ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​រអិល​ដួល​ម៉ូតូ​ទាំង​៣​នាក់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​សន្លប់​នៅ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​រូប​គាត់ នឹង​បងស្រី​បាន​ដឹក​តាម​ម៉ូតូ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រ​កុសុមៈ តែ​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនតែម្តងធ្វើឲ្យមាន ការឆោរឡោពេញផ្សារ ហើយក៏អាជីករក្នុងផ្សារ បានទូរសព្ទ័ហៅឡានពេទ្យបង្អែក ដើម្បីមកជួយសង្គ្រោះបន្ទាន់ ។

លុះក្រោយមករថយន្តសង្គ្រោះ បានមកដល់យកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែក ខេត្តតែអកុសល ជនរងគ្រោះជាជន បរទេសនេះ ក៏បានស្លាប់បាត់បង់ ជីវិតហើយ។ ដោយហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ព្រឹក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះ។

សមត្ថកិច្ចបានប្រាប់ថា សពឈ្មោះ ZHEVAKIN SERGEY ភេទប្រុស អាយុ60ឆ្នាំ ជនជាតិរុស្ស៊ី សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន លេខ458560138 សុពលភាព 17.7.2019 បានរួមរស់ជាមួយប្រពន្ធឈ្មោះ ជ័យ ស៊ីណា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម០1 ភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដោយសារ​មាន​ជំងឺលើសឈាម ជិះ​ម៉ូតូ​ដួល​ស្លាប់​មុន​មក​ដល់​ពេទ្យ

ដោយសារ​មាន​ជំងឺលើសឈាម ជិះ​ម៉ូតូ​ដួល​ស្លាប់​មុន​មក​ដល់​ពេទ្យ

ដោយសារ​មាន​ជំងឺលើសឈាម ជិះ​ម៉ូតូ​ដួល​ស្លាប់​មុន​មក​ដល់​ពេទ្យ

ដោយសារ​មាន​ជំងឺលើសឈាម ជិះ​ម៉ូតូ​ដួល​ស្លាប់​មុន​មក​ដល់​ពេទ្យ

ដោយសារ​មាន​ជំងឺលើសឈាម ជិះ​ម៉ូតូ​ដួល​ស្លាប់​មុន​មក​ដល់​ពេទ្យ