៤ វិធី ងាយស្រួល​ដើម្បី​បង្កើន​មន្ត​ស្នេហ៍​របស់​អ្នក​

6 Videos


មន្តស្នេហ៍គឺជាចំណុចទាក់ទាញជាអាទិភាពសម្រាប់ទាំងបុរស និងស្ត្រី ។ ការរាប់អានគ្នាក្នុងសង្គមសម្រាប់អ្នកមានមន្តស្នេហ៍មានភាពងាយស្រួលនិងមានប្រៀបជាងអ្នកមិនមានស្នេហ៍ច្រើន ។ មិនចំពោះតែការរាប់អាន ទំនាក់ទំនងស្នេហា និងចំណងមិត្តភាព ក៏នឹងងាយនឹងប្រែក្លាយជារឹងមាំគង់វង្សយូរអង្វែងសម្រាប់អ្នកមានមន្តស្នេហ៍ដែរ ។ ប៉ុន្តែសូមកុំបារម្ភ មន្តស្នេហ៍នេះមិនសំដៅដល់ការប្រើមន្តអាគមន៍អូមអាមប្រាសចាកគុណធម៌និងសីលធម៌នោះទេ។ បុគ្គលគ្រប់រូបរមែងមានមន្តស្នេហ៍ពីធម្មជាតិដូចគ្នានិងមានលក្ខណៈផ្សេងៗគ្នាបញ្ហាស្ថិតត្រង់ថាអ្នកចេះប្រើមន្តស្នេហ៍របស់អ្នកបានកម្រិត ណា ? ខាងក្រោមនេះគឺជាគន្លឹះងាយៗ ដើម្បីទទួលបានការចូលចិត្តពីចំណោមសង្គមនិងក្លាយជាបុគ្គលមានមន្តស្នេហ៍ ជាទីចាប់អារម្មណ៍៖

P9

៤ វិធី ងាយស្រួល​ដើម្បី​បង្កើន​មន្ត​ស្នេហ៍​របស់​អ្នក​

១. ញញឺមឱ្យបានច្រើនជាងសព្វមួយដង
បច្ចេកវិទ្យាវិវត្តឈានទៅរកភាពរីកចម្រើនមិនឈប់ឈរចំណែកមនុស្សវិញងប់ងុលនឹងការងារស្ទើរភ្លេចបាយភ្លេចទឹក រហូតភ្លេចសម្លឹងមើលពិភពលោកជុំវិញនិងមានភាពសោះកក្រោះចំពោះគ្នាទៅវិញទៅមក។ ចំណុចចាប់ផ្តើមដ៏ល្អមួយ គួរតែជាស្នាមញញឹមរាក់ទាក់និងរួសរាយ ហេតុនេះអ្នកគួរញញឹមឱ្យបានច្រើនទៅកាន់មនុស្សឱ្យបានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ កុំដើរឈ្ងោកមុខ សំឡឹងតែទូរស័ព្ទ និងកុំព្យូទ័រមិនមាត់សោះនោះ ។

២. ជាអ្នកចាប់ផ្តើមជម្រាបសួរ ឬចាប់ដៃមុនដោយមិនមានការអល់អែក
ឥរិយាបថខុសឆ្គងបំផុតនោះគឺការស្ទាក់ស្ទើរមិនហ៊ានចាប់ផ្តើមជម្រាបសួរឬចាប់ដៃមុនហើយបែរមកគ្រវីដៃដាក់គ្នាជំនួសវិញ។ អ្នកប្រហែលជាមានឥរិយាបថឆ្គាំឆ្គងបែបនេះនៅពេលជួបជាមួយអ្នកមានតំណែងខ្ពស់ជាងឬតូចជាង ប៉ុន្តែសូមបំបាត់ទម្លាប់នេះចេញទៅពីព្រោះការស្វាគមន៍មិនគួរប្រកាន់ថាអ្នកណាជាអ្នកចាប់ផ្តើមមុននោះទេ ។

៣. កុំនិយាយពីខ្លួនឯងច្រើនពេក
តើអ្នកធ្លាប់លើកទូរសព្ទនិយាយជាមួយនរណាម្នាក់ដោយគ្រាន់តែសួរសុខទុក្ខគួរសមបែរជាទទួលបានចម្លើយវែងឆ្ងាយដូចរឿងភាគដែរឬទេ? អារម្មណ៍បែបនេះពិតជាមិនស្រួលចិត្តនោះទេ ដូចនេះកុំនិយាយពីខ្លួនអ្នកច្រើនពេកព្រោះវាអាចបង្ករភាពធុញទ្រាន់ចំពោះដៃគូសន្ទនាហើយបែរមកចាប់អារម្មណ៍ពីរឿងដែលដៃគូសន្ទនាចង់ប្រាប់វិញ ។

៤. ការប៉ះពាល់
ការប៉ះពាល់អាចជួយបង្កភាពជិតស្និទ្ធជាមួយភាគីម្ខាងទៀតជាពិសេសនៅពេលមិត្តភក្តិមានអារម្មណ៍មិនល្អ អ្នកគួរទះស្មាថ្នមៗជាការលួងលោម។ មួយវិញទៀតការសម្លឹងមើលភ្នែកដៃគូនៅពេលនិយាយគ្នាក៏ជាការបញ្ជាក់ពីការយកចិត្តទុកដាក់ស្តាប់និងការផ្តល់តម្លៃដល់ដៃគូសន្ទនាដែរ ៕ លក្ខិណា