U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០

ក្រុម​យុវជន​ជម្រើស​ជាតិ​ឡាវ​​អាយុ​ក្រោម​​១៦​ឆ្នាំ​​បាន​យក​ឈ្នះ​​ក្រុម​​​ជម្រើស​ជាតិ​ប៊្រុយណេ​ក្រោម​អាយុ​១៦​ឆ្នាំ​ ដោយ​លទ្ធផល​៤-០​ដើម្បី​បន្ត​ក្តី​សង្ឃឹម​​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ AFF Smart U16 Championship 2016។ សម្រាប់​​ការ​ប្រកួត​តង់​ទី​មូយ យុវជន​ឡាវ​បាន​ស៊ុត​បញ្ចូល​ទី​​របស់​ប៊្រុយណេ​៣​គ្រាប់ និង​តង់​ទី​ពីរ​បន្ថែម​១​គ្រាប់​ទៀត។ ចំណែក​ក្រុម​ប៊្រុយណេ​​គ្មាន​ឱកាស​ស៊ុត​បាល់​មុខ​ទី​របស់​ឡាវ​ឡើយ។ រហូត​ដល់​ពេល​នេះ​ក្រុម​យុវជន​ឡាវ​មាន​៤​ពិន្ទុ​ហើយ បន្ទាប់​ពី​ឈ្នះការ​ប្រកួត​ថ្ងៃ​នេះ និង​ស្មើ​ទីម័រ​ខាង​កើត​ ១-១ ព្រម​ទាំង​ចាញ់​កម្ពុជា​៣-១។ ដូច្នេះ​ឡាវ​​នៅ​ចាំ​អ៊ុត​ពេល​ប្រកួត​ជា​មួយ​យុវជន​​ថៃ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ពូល​ B៕

 

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ក្រុម​យុវជន​ឡាវ

 

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ក្រុម​យុវជន​ឡាវគោរព​ភ្លេង​ជាតិ

 

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ ក្រុម​យុវជន​ប៊្រុយណេ

 

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ក្រុម​យុវជន​ប៊្រុយណេគោរព​ភ្លេង​ជាតិ

 

អត្ថបទ៖ ជាន ចាន់រ៉ា​