Dongho វិលត្រឡប់​វិញ ដោយ​មូលហេតុ​សឹង​មិនគួរ​ឲ្យ​ជឿ​

6 Videos


បន្ទាប់ពីប្រកាសការចូលនិវត្តន៍ពីវិស័យសិល្បៈទាំងស្ទាក់ស្ទើរ ពេលនេះអតីតសមាជិកក្រុមចម្រៀងកូរ៉េ U-KISS លោក Dongho បានសម្រេចចិត្តត្រឡប់មកវិញហើយ ។

P9

Dongho វិលត្រឡប់​វិញ ដោយ​មូលហេតុ​សឹង​មិនគួរ​ឲ្យ​ជឿ​
Dongho វិលត្រឡប់​វិញ ដោយ​មូលហេតុ​សឹង​មិនគួរ​ឲ្យ​ជឿ​

យោងតាមសារព័ត៌មានគេបានដឹងថា មូលហេតុដែលលោក Dongho សម្រេចចិត្តត្រឡប់មកវិស័យសិល្បៈវិញ គឺមកពីគ្រួសាររបស់លោក ។ កាលពីពេលថ្មីៗនេះ តារាចម្រៀង និង សម្តែងរូបនេះបានលេចមុខក្នុងកម្មវិធី MBC’s Radio Star ដែលពេលនោះលោកបាននិយាយពីភាពខុសគ្នាជាច្រើនពីជីវិតនៅកម្លោះ និង មានប្រពន្ធកូន ។ នៅក្នុងកម្មវិធីនេះដែរ លោកក៏បានបញ្ជាក់ប្រាប់ពីមូលហេតុដែលលោកសម្រេចចិត្តវិលត្រឡប់ចូលវិស័យសិល្បៈវិញថា «ទឹកដោះគោកូន និង ខោកន្ទប់ទឹកនោម មានតម្លៃថ្លៃ ដូចនេះខ្ញុំត្រូវតែវិលត្រឡប់វិញ» ។

Dongho វិលត្រឡប់​វិញ ដោយ​មូលហេតុ​សឹង​មិនគួរ​ឲ្យ​ជឿ​

គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានឆ្នាំមុន ស្ថិតក្នុងវ័យ ២២ ឆ្នាំ Dongho បានប្រកាសគម្រោងរៀបមង្គលការ និង ការមានផ្ទៃពោះរបស់ប្រពន្ធ ហើយក្រោយមកក៏ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀត ដោយប្រកាសពីការចូលនិវត្តន៍ពីវិស័យសិល្បៈ ៕ ថាវរិទ្ធ (ប្រភព ៖ឡបលីផប)

Dongho វិលត្រឡប់​វិញ ដោយ​មូលហេតុ​សឹង​មិនគួរ​ឲ្យ​ជឿ​
Dongho វិលត្រឡប់​វិញ ដោយ​មូលហេតុ​សឹង​មិនគួរ​ឲ្យ​ជឿ​
Dongho វិលត្រឡប់​វិញ ដោយ​មូលហេតុ​សឹង​មិនគួរ​ឲ្យ​ជឿ​