ឃាត់ខ្លួន​បាន​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​២​នាក់

ខេត្តកំពង់ធំ ៖ មុខ​ខ​សញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦​។ លោក​វរៈសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការដ្ឋាន​រង​នគរបាល​ស្រុក​បារាយណ៍ ទទួល​ផែន​យុត្តិធម៌​បាន​ប្រាប់​សារព័ត៌មាន​ថា ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែល​ក្រសួងមហាផ្ទៃ​ដាក់​ឲ្យ​ៗ​មាន​ប្រសិទ្ធភាព​នោះ មុខ​ខ​សញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​សូ​យោង ធ្វើការ​តាមដាន​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦​។

ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ទី​១.​ឈ្មោះ ឆែ វិច្ឆិកា ហៅ​ភក្តី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​រស្មី​រំដោះ ឃុំ​សូ​យោង ស្រុក​បារាយណ៍ និង​ទី​២.​ឈ្មោះ កុយ សំ​អេ​ន ហៅ​តឹង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ រួម​ជាមួយនឹង​វត្ថុ​តាង​រួម​មាន ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ពណ៌​ស ១​កញ្ចប់​តូច និង​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​១​គ្រឿង យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕