ជន​ចាស់ជរា​ម្នាក់​ដួល​ស្លាប់ ​ដោយ​គាំងបេះដូង

ជន​ចាស់ជរា​ម្នាក់​ដួល​ស្លាប់ ​ដោយ​គាំងបេះដូង



កំពង់ឆ្នាំង ​៖ ​ជនរងគ្រោះ​ម្នាក់ ​បាន​ដួល​ហើយ​ស្លាប់​ភ្លាមៗ​នៅ​ខាង​មុខ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​កាលពី​​នៅ​វេលា​ម៉ោង​១​​និង​៣៥​នាទី​រសៀល​ ​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៦​​​នៅ​ខាង​មុខ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ ចំណុច​ផ្សារ​ដើម​ ស្ថិត​ក្នុង​ភូមិ​ម៉ុង​បារាំង​ សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង។

សមត្ថកិច្ច​ ដែល​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ​​​ហៅ​ក្រៅ ​(​តា​ឈែល​)​ អាយុ​៨៩​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ចំការ​តា​ម៉ៅ​ ឃុំ​ស្រែ​ថ្មី ​ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​កង់​របស់ខ្លួន​មករក​ទិញ​អីវ៉ាន់​នៅ​ចំណុចកើតហេតុ​ខាងលើ​ ខណៈ​ដែល​គាត់​កំពង់​ឈរ​ទិញ​អីវ៉ាន់​ ក៏​បាន​ដួល​​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត​ និង​ក្រុង​កំពង់ឆ្នាំង​បាន​ធ្វើការ​ត្រួតពិនិត្យ​តាម​បែប​វិទ្យាសាស្ត្រ​ ឃើញ​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ពិត​ប្រាកដ​​មែន។ ក្រោយ​ការពិនិត្យ​រួចរាល់ ​សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​បងប្អូន​កូនចៅ​សាច់ញាតិ​ដឹក​យក​ទៅ​លំនៅឋាន​​​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕