ជន​សង្ស័យ ​និង​គ្រឿងញៀន​មួយ​កញ្ចប់​ ត្រូវ​បាន​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​បាន

ជន​សង្ស័យ ​និង​គ្រឿងញៀន​មួយ​កញ្ចប់​ ត្រូវ​បាន​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​បាន

កំពង់ឆ្នាំង​ ៖ ​​ជន​សង្ស័យ​​ម្នាក់ ​រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន​មួយ​កញ្ចប់​ ដែល​ជនល្មើស​រក្សា​ទុក​សម្រាប់​ធ្វើការ​ចែកចាយ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ សហការ​គ្នា​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ធ្វើការ​ឡោមព័ទ្ធ​ចាប់​បាន។

ហេតុ​ការណ៍​ខាង​លើ​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​(​គង់​សុគន្ធា​)​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​បី​ សង្កាត់​ផ្សារ​ឆ្នាំង​ក្រុង​កំពង់ឆ្នាំង។

សមត្ថកិច្ច ​ដែល​ស្ថិតក្នុង​ការបង្ក្រាប​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​​ស្គាល់​ឈ្មោះថា​(​ចេង​ ចាន់​មុន្នី​)​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ទី​១​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង។

សមត្ថកិច្ច​ដដែល​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក​ និង​ចែក​ចាយ​ថ្នាំញៀន​​នេះ ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន ​និង​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​ ទើប​ឈាន​ដល់​ការ​ឡោមព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ខាងលើ​ភ្លាមៗ។ នៅ​ក្នុង​ការ​បង្ក្រាប​មុខសញ្ញា​ខាង​លើ​នេះ ​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​មួយ​កញ្ចប់​តូច ម៉ូតូ​២​គ្រឿង កាំបិត​២​ដើម រួម​នឹង​ឧបករណ៍​សម្រាប់​បម្រើ​ដល់​ការ​ជក់​មួយ​ចំនួន​ផង​ដែរ។

បច្ចុប្បន្ន ​ជនសង្ស័យ ​រួម​នឹង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​សាកសួរ និង​កសាង​ឯកសារ​គ្រោង​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ផងដែរ៕