AFF U16៖ ម្ចាស់ការពារ​ជើង​ឯកថៃ នាំមុខ​កម្ពុជា ១-០ នៅ​តង់ទីមួយ និពន្ធដោយ : ថ្មីៗ       July-17-2016, 7:18 pm         120

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U16៖ ម្ចាស់ការពារ​ជើង​ឯកថៃ នាំមុខ​កម្ពុជា ១-០ នៅ​តង់ទីមួយក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ បាននាំមុខ​ម្ចាស់​ផ្ទះ​កម្ពុជា ១-០ ក្នុង​ការ​ប្រកួត​ជម្រុះពូល B នៃព្រឹត្តិការណ៍ AFF U16 Championship ឆ្នាំ​២០១៦ នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក​នា​ល្ងាច​ថ្ងៃអាទិត្យនេះ។

Korawich Tasa បាន​ទាត់​បាល់បញ្ចូលទីនាំមុខ​សម្រាប់​ថៃនៅ​នាទី​៤០ ហើយ​ឈាន​ដល់នាទី​បន្ថែម គ្រូ​បង្វឹក​កម្ពុជា បាន​បង្ខំ​ចិត្តដូរអ្នកចាំទី​ជម្រើស​ដំបូង គង់ រ៉ាហ្វាត់ ដោយសារ​បញ្ហារបួស។ ហ៊ុល គឹមហ៊ុយ បាន​ចូល​ជំនួស​រ៉ាហ្វាត់ មុនពេល​លោកអាជ្ញាកណ្តាល​ហ្វីលីពីន Clifford Daypuyat ផ្លុំកញ្ចែបញ្ចប់​តង់ទីមួួយ៕