លោក​ឃឹម​ ប៊ុន​សុង ​អភិបាលខេត្ត​សៀមរាប នាំ​យក​ទៀន​ព្រះវស្សា​ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​រាជ​បូ​ព័

លោក​ឃឹម​ ប៊ុន​សុង ​អភិបាលខេត្ត​សៀមរាប នាំ​យក​ទៀន​ព្រះវស្សា​ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​រាជ​បូ​ព័



សៀមរាប ​៖ ​វត្ត​រាជ​បូ​ព័​ និង​ព្រះ​អង្អរចេបព្រះអង្អរចម​ ត្រូវ​បាន​លោក​បណ្ឌិត​ឃឹម ​ប៊ុន​សុង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ និង​លោកស្រី​គួ​យ​ ណា​លីន និង​លោក​នូ​ផល្លា ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោកស្រី​ បាន​នាំ​យក​នូវ​ទៀន​ព្រះវស្សា ​និង​គ្រឿង​ឧបភោគ​បរិភោគ​ និង​បច្ច័យ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ កាលពី​ថ្ងៃ​១៣​កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ត្រូវ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​ខេត្ត អាជ្ញាធរ​ក្រុង សៀមរាប​និង មន្ត្រីរាជការ និង​ចៅសង្កាត់​សាលា​កំរើក​។​

បន្ទាប់ពី​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត និង តាម​ការ​ធ្វើ​កិច្ច​ទៅតាម​កម្មវិធី​របស់​លោក​តា​អាចារ្យ ក៏បាន​ប្រារព្ធ​ធ្វើ ពិធី​វេរ​ប្រគេន​ទៀន​ព្រះវស្សា​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​នៃ​យើង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន​ សាច់សាលោហិត កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី មរណៈ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដែល​បាន​ចែក​ឋាន​ទៅកាន់ លោក​ខាងមុខ​ផងដែរ។ ម្យ៉ាងទៀត​ការ​ប្រគេន​ទៀត​ព្រះវស្សា​នេះ គឺជា​ការប្រារឰ​ធ្វើទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលមាន​នា​សម័យកាល​យូរ​លង់​មកហើយ នៅ​ជា​រៀងរាល់​ឆ្នាំ និង ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈពេល​មួយ​ត្រីមាស ដែល​ចាប់​ចូល​ពី​ថ្ងៃទី​ ១​រោច ខែអាសាឍ​រហូតដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ។

បន្ទាប់ពី​ការ​វេ​រប្រគេន នូវ​ទៀន​ព្រះវស្សា និង គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​បច្ច័យ​ដល់​ព្រះសង្ឃ​ទាំងបី វត្ត​រួចមក មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ សីល​វ​ន្ត័ សីលវតី ​និង ពុទ្ធបរិស័ទ​នាឱកាស​នោះ​ លោក ឃឹម​ប៊ុន​សុង​ក៏បាន​គូស​បញ្ជាក់​ថា​ ទៀនវស្សា​ និង​ទេយ្យវត្ថុ​យក​មក​ប្រគេន​ព្រះសង្ឃ​នា​ពេល​នេះ ជា​អំណោយ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ទៀ​បាញ់​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត ប្រគេន​ដល់​ព្រះសង្ឃ ក្នុង​រយៈពេល​គង់​ចាំ​ព្រះវស្សា​ក្នុង​ត្រីមាស ដែល​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញទៅ​បិណ្ឌ​បាត្រ​បាន ដោយ​រដូវវស្សា​មាន​ភ្លៀង ធ្លាក់​ជោកជាំ ហើយក៏​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ​។​ក្នុង​នោះដែរ​លោក​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រជា​ពុទ្ធបរិស័ទ​ត្រូវតែ​រំងាប់​ចិត្ត អំពី​សភាពការណ៍​នា​ពេល​បច្ចុប្បន្ន​គឺ​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ឡើយ។ ម្យ៉ាងទៀត​សូម​កុំ​ជឿ​នូវ​ពាក្យ​របស់​ជន​អគតិ​មួយចំនួន​ដែល​បាន​បំភ្លៃ​សភាពការណ៍ ដែល​ធ្វើ​ឲ្យ​សង្គមជាតិ​យើង​ជួប​នូវ​កលិយុគ​ទៀតផង។ លោក​ឃឹម ​ប៊ុន​សុង ​ក៏បាន​លើកឡើង​ផងដែរ សម្រាប់​ប្រជាពលរដ្ឋ និង បងប្អូន​ពុទ្ធបរិស័ទ អំពី​ទីវ​ត្ត​អារាម គឺ មិន​ត្រឹមតែ​បម្រើ​វិស័យ​សាសនា ជាទី​សក្ការៈបូជា​របស់​បងប្អូន​ពុទ្ធបរិស័ទ​ប៉ុណ្ណោះ​ទេ គឺជា​ទីកន្លែង​ដែល​ប្រមូលផ្តុំ​នូវ​វប្បធម៌ និង ជា​ថ្នាល បណ្តុះបណ្តាល​ធនធានមនុស្ស ដែលជា​ជង្រុក​នៃ​គ្រឹះ​អក្សរសាស្ត្រ​ជាតិ អរិយធម៌ វប្បធម៌ ខ្មែរ​យើង៕

លោក​ឃឹម​ ប៊ុន​សុង ​អភិបាលខេត្ត​សៀមរាប នាំ​យក​ទៀន​ព្រះវស្សា​ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​រាជ​បូ​ព័

លោក​ឃឹម​ ប៊ុន​សុង ​អភិបាលខេត្ត​សៀមរាប នាំ​យក​ទៀន​ព្រះវស្សា​ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​រាជ​បូ​ព័