នី មុ​ល្លីកា បង្ហាញ​ពី​សុភមង្គល​គ្រួសារ​នៅលើ​ទឹកដី​អាមេរិក​

6 Videos

អតីតតារាសម្តែងល្បីឈ្មោះអ្នកនាង នី មុល្លីកា នៅតែមានរូបសម្រស់ស្រស់ស្អាតបើទោះ ជាពេលនេះនាងមានកូនប្រុសមួយរូបរួចមកហើយក្តី ។ ថ្មីៗនេះនាងបានបង្ហាញរូបថតជាមួយ កូនប្រុស និងស្វាមីដែលបង្ហាញឱ្យឃើញថា គ្រួសារដ៏តូចរបស់នាងពិតជាមានសុភមង្គលខ្លាំង ណាស់ ហើយអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺនាងនៅតែមានសម្រស់ដ៍ ស្រស់ផូផង់ដដែលថែមទៀតផង ។

P9

នី មុ​ល្លីកា បង្ហាញ​ពី​សុភមង្គល​គ្រួសារ​នៅលើ​ទឹកដី​អាមេរិក​

សូមរំឭកថា នី មុល្លីកា គឺជាអតីតតារាសម្តែងមួយរូបដែលធ្លាប់មានឈ្មោះល្បី បច្ចុប្បន្ន នាងមានកូនប្រុសម្នាក់ឈ្មោះ Zachary ជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយស្វាមីដែលជាជន ជាតិខ្មែររស់នៅក្រៅប្រទេស ។ នី មុល្លីកា បានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករ មានអាយុ ៣៩ ឆ្នាំ រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១១ ។

នី មុ​ល្លីកា បង្ហាញ​ពី​សុភមង្គល​គ្រួសារ​នៅលើ​ទឹកដី​អាមេរិក​

ក្រោយពីរៀបការរួច នី មុល្លីកា បានទៅរស់នៅជាមួយស្វាមី ឯសហរដ្ឋអាមេរិក យ៉ាងសុខសាន្ត បំផុត ។ អ្វីដែលធ្វើឱ្យគេនៅតែចាប់អារម្មណ៍ចំពោះតារាសម្តែងរូបនេះនោះ គឺនាងនៅតែរក្សា សម្ផស្សបានយ៉ាងស្រស់ស្អាតជាប់ជានិច្ច ។ ទន្ទឹមគ្នានេះដែរអ្នកគាំទ្ររបស់នាងនៅតែចង់ឱ្យអ្នក នាង នី មុល្លីកា វិលត្រឡប់មករកការសម្តែងរឿងជាបន្តទៀតផងដែរ ។ លើសពីនេះទៅទៀត នោះក៏មានអ្នកសរសើរនាងមិនដាច់ពីមាត់ផងដែរថា ទោះបីជានាងមានកូនមួយហើយក៏ដោយ ប៉ុន្តែសម្រស់នៅតែស្អាតមិនចាញ់ក្រមុំៗបច្ចុប្បន្នឡើយ ។

នី មុ​ល្លីកា បង្ហាញ​ពី​សុភមង្គល​គ្រួសារ​នៅលើ​ទឹកដី​អាមេរិក​

គេនៅចាំបានថា កន្លងមកតួឯកក្នុងរឿង “ទឹកចិត្តបងស្រី” និងរឿង “កុមារី២៥ឆ្នាំ” រូបនេះ ធ្លាប់បានបង្ហើបប្រាប់ទៅកាន់អ្នកគាំទ្ររបស់នាងថា នាងនឹងវិលមកសម្តែងខ្សែភាពយន្តវិញនៅ ថ្ងៃណាមួយ ប៉ុន្តែមិនមែនមកសម្តែងរហូតនោះទេ ។ ស្ថិតនៅលើទឹកដីសម្បូរប្រាក់ដុល្លារបច្ចុប្បន្ន នី មុល្លីកា ហាក់មិនសូវជាចាប់អារម្មណ៍ និង មិនខ្វាយខ្វល់ពីសិល្បៈតទៅទៀតប៉ុន្មានណោះឡើយ ។

នី មុ​ល្លីកា បង្ហាញ​ពី​សុភមង្គល​គ្រួសារ​នៅលើ​ទឹកដី​អាមេរិក​

ចាប់តាំងពីតារាសម្តែងរូបនេះបានផ្តាច់ ខ្លួនចេញពីសិល្បៈរៀបការមានគ្រួសារ និងចាកចេញពីស្រុកកំណើតទៅរស់នៅក្រៅប្រទេសតាម ស្វាមីជាទីស្រឡាញ់រួចមក ជាញឹកញាប់គេតែងតែឃើញនាងបង្ហោះរូបថតជាមួយស្វាមីបង្ហាញពី ទឹកចិត្តស្រឡាញ់ និងមានសេចក្តីសុខសុភមង្គលក្នុងគ្រួសារជាសាធារណៈនៅលើបណ្តាញទំ នាក់ទំនងសង្គមហ្វេសប៊ុកដែលសកម្មភាពបែបនេះធ្វើឱ្យមហាជនលាន់មាត់សរសើរពីភ័ព្វព្រេងសំណាងរបស់នាងដែលមានស្វាមីស្រឡាញ់ថ្នាក់ថ្នមមិនឱ្យទាស់ចិត្តគ្រប់ពេលវេលា ៕ យ៉ានុ