​នេះ​គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​ជនជាតិ​ភាគតិច​មិន​សួ​វ​មានការ​ចុក​ចង្កេះ​

​នេះ​គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​ជនជាតិ​ភាគតិច​មិន​សួ​វ​មានការ​ចុក​ចង្កេះ​


​នេះ​គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​ជនជាតិ​ភាគតិច​មិន​សួ​វ​មានការ​ចុក​ចង្កេះ​

​ការឈឺ​ចុក​រោយ​ចង្កេះ គឺជា​បញ្ហា​មួយ​ដែល​តែង​កើតមាន ក្នុង​សម័យ​ទំនើប​នេះ ។ តាម​ការ​ស្រង់​ស្ថិតិ វា​ត្រូវ​បាន​បង្ហាញថា ប្រជាជន​អា​មេ​រិច​ជិត​ពាក់កណ្តាល​ដែល​កំពុង​បម្រើ​ការងារ​ផ្សេងៗ គឺ​កំពុងតែ​មាន​អា​ការៈឈឺ​ចុក​ចង្កេះ​ជាប់​ជា​ប្រចាំ​ថ្ងៃ ។ លើសពីនេះ​ទៀត ១​ភាគបី​នៃ​ចំនួន​ប្រជាជន​ចាស់ៗ មាន​កម្រិត​នៃ​ការឈឺចាប់​ធ្ងន់ធ្ងរ និង​ឈឺ​ចុក​រោយ​កញ្ចឹងក​ថែមទៀត​។​

​ស្ថានភាព​នៃ​ការឈឺចាប់​នេះ គឺជា​ស្ថានភាព​មួយ​ដែល​មនុស្ស​គ្រប់​រួប​ត្រូវ​ស្ថិត​នៅ​ជាមួយ​វា​។ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ នោះ​អ្នកនឹង​កាន់តែ​ប្រឈម​នឹង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​។​

ប៉ុន្តែ​តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​ប្រជាជន​នៃ​ក្រុម​ជនជាតិភាគតិច ហាក់​រស់នៅ​ដោយ​មិនសូវ​មាន​ការឈឺចាប់​បែបនេះ​ទៅ​វិញ​នោះ​?

ភាគច្រើន នៃ​ប្រជាជន​ក្នុង​សហគមន៍ តែង​ធ្វើការ​ជាមួយនឹង​ខ្នង​និង​ចង្កេះ​របស់​ពួកគេ តែ​ពួកគេ​មិន​ងាយ​រង​ការឈឺចាប់​អ្វី​នោះទេ​។ លោកស្រី Esther Gokhale ដែល​ជា​អ្នកជំនាញ​ព្យាបាល​ផ្នែក​ចាក់​ម្ជុល​វិទ្យាសាស្ត្រ មក​ពូ Palo Alto រដ្ឋ California បាន​ធ្វើដំណើរ​ជុំវិញ​ពិភពលោក នឹង​បាន​រកឃើញ​នូវ​មូលហេតុ​នេះ ។​

លោកស្រី​បាន​សម្គាល់​ឃើញថា វា​មាន​ភាពខុសគ្នា​ជាខ្លាំង រវាង​របៀប​នៃ​ការដាក់​ស្ថានភាព​រាងកាយ​របស់​ពួកគេ កំឡុង​ពេល​ធ្វើការ​, អង្គុយ និង​ឈរ ពី​ក្រុម​មនុស្ស​ទូទៅ​នៅក្នុង​ទីក្រុង ។ បើ​ទោះ​ជា​មនុស្ស​ចាស់ៗ ធ្វើ​កិច្ចការ​ដោយ​ឱន​ដងខ្លួន​ចុះ​បាន​ដល់​ទៅ ៩​ម៉ោង ដោយ​មិន​មាន​បញ្ហា​អ្វី​នោះឡើយ ។ ការរកឃើញ​ដែល​មិន​គួរឲ្យ​ជឿ​នោះ​គឺ ស្ថានភាព​នៃ​ឆ្អឹង​កង​ខ្នង​របស់​ពួកគេ គឺ​មាន​ទម្រង់ J-shape ដែល​ខុស​គ្នា​ពី​មនុស្ស​ធម្មតា ដែល​មាន​ទម្រង់​ជា S-shape​។​

ដូច្នេះ លោកស្រី Gokhale បាន​ព្យាយាម​ដាក់​ដងខ្លួន​របស់​គាត់ ដើម្បី​ឲ្យ​ឆ្អឹង​កង​ខ្នង​របស់​លោកស្រី​មាន​រាង​ជា J-shape ។ ជាមួយនឹង​ភាពលំបាក និង​ការងារ​ធ្ងន់ៗ​ជាច្រើន លោកស្រី​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន ហើយ​ការឈឺចាប់​នៅ​ចង្កេះ​និង​ខ្នង​របស់​គាត់​ពិតជា​បាន​ធូរស្រាល​។

លោក​វេជ្ជបណ្ឌិត Prveen Mummaneni មកពី​សាកលវិទ្យាល័យ California បាន​ព្យាយាម​ពន្យល់ថា មូលហេតុ​ដែល​ធ្វើឲ្យ​យើង​មាន​ស្ថានភាព​ឆ្អឹង​កង​ខ្នង​ខុស​គ្នា​បែប​នេះ គឺ​ដោយសារ​តែ​របៀប​នៃ​ការរស់នៅ​របស់​យើង​ផ្ទាល់​។ ការរស់នៅ​របស់​មនុស្ស​ភាគច្រើន ក្នុង​សង្គម​បច្ចុប្បន្ន​គឺ មិនសូវ​មាន​ការពង្រឹង​កម្លាំង​សាច់ដុំ និង​មិនសូវមាន​ស្ថានភាព​មាន​លំនឹង​ល្អ ដែល​ធ្វ​ឲ្យ​សាច់ដុំ​គ្រឹះ​មិន​រឹងមាំ​។ ដូច្នេះ​ដើម្បី​ឲ្យ​សាច់ដុំ​របស់​អ្នក​មាន​រាង​ជា អក្សរ J អ្នក​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ និង​ពង្រឹង​កម្លាំង​របស់​គ្រឹះ​សាច់ដុំ​នៅក្នុង​រាងកាយ ៕

ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​
ប្រភព៖ healthyfoodhealthyyou

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។