បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

បើទោះបីពេលនេះចិនបានច្រានចោល សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ដោយចិននៅបន្តសកម្មភាពនៅសមុទ្រចិន ខាងត្បូងដដែល មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ប្រទេសជិតខាងមិនត្រូវលូកដៃចូលក្នុងវិវាទទាំងនោះឡើយ។ ការដែល ចិនមានសកម្មភាពបែបនេះដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់។
បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ
រយៈពេលជាង៣ទសវត្សរ៍កន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធាហើយបាន «លាក់ខ្លួនរង់ចាំ ឱកាស» ពេលនេះចិនបានបង្ហាញពីកម្លាំងនយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធិពល របស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀត មេដឹកនាំចិនតាំងពីប្រធានាធិបតី ហូ៊ជីន តាវ រហូតដល់ប្រធានាធិបតីស៊ី ជីនពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិក ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ពិសេសការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យមាន ជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាច បាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់ កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំង ទាំងនោះតែម្តង។

កាលពីពេលកន្លងទៅថ្មីៗនេះទីប្រឹក្សា សន្ដិសុខជាតិអាមេរិកលោកស្រីស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងត្រូវនៅឯកោដោយសារតែបង្កជម្លោះជំរុញឱ្យមានភាពតានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយពេល ដែលចិនបញ្ជូនស្ថានីយរុករកប្រេងចូល ទៅក្នុងអធិបតេយ្យដែនសមុទ្ររបស់វៀត ណាម។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាងដំណំទៀត ផង។

បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅឯកោ បន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោក ស្រីបន្ដទៀតថា ប្រទេសដែលចង់ឱ្យមាន ទំនាក់ទំនងល្អជាមួយចិនពេលនេះមាន អារម្មណ៍ពិបាកទ្រាំ ហើយកំពុងព្យាយាម គេចវេះពីចិនដោយសារតែសកម្មភាពរបស់ ចិនបង្កឱ្យមានភាពតានតឹង និងមានជម្លោះ ជាមួយប្រទេសជិតខាង។

លោកស្រីស៊ូសាន់ រ៉ាយ ជឿជាក់ថា អា មេរិកបានបង្ហាញពីគោលជំហរយ៉ាងច្បាស់ ថា សកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិត ខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោកស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយ ពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិនចង់ឱ្យ សហគមន៍អន្ដរជាតិទទួលស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោកចិនមិនត្រូវមាន សកម្មភាពឈ្លានពាននោះឡើយ។

សារព័ត៌មាន Wall Street Jounal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទវិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំងក្លារបស់ចិន មិនត្រូវបានគ្រប់គ្រងឱ្យល្អនៅលើដែន សមុទ្រទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ចិនមិនបានរក្សាខ្លួនឱ្យបានល្អឱ្យមាន តម្លៃថ្លៃថ្នូរស័ក្ដិសមជាប្រទេសមហាអំណាច យោធាក្នុងតំបន់ដោយប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាមកំហែងឈ្លានពានប្រទេសជិតខាង។

ក្នុងអត្ថបទវិភាគបន្ដថា ចិនកំពុងតែឈានមួយជំហានទៀតក្នុងការឈ្លានពានដែនសមុទ្រជិតខាងនៅសមុទ្រចិនភាគខាង ត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយខួងប្រេងនៅតំបន់សមុទ្រវៀតណាមកាលពីថ្ងៃទី១ ខែឧសភា រដ្ឋាភិបាលហ្វុីលីពីនក៏បានប្រកាស កាលពីពេលកន្លងមកថា ចិនកំពុងតែលួច លាក់សាងសង់ទីតាំងយោធានៅតំបន់ ដែលមានវិវាទនៅសមុទ្រចិនខាងត្បូង។

បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

រដ្ឋាភិបាលទីក្រុងម៉ានីលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំកោះទ្រឿងសារបស់វៀតណាមក្នុងគោលដៅ ពង្រីកការគ្រប់គ្រងដែនសមុទ្រភាគខាង ត្បូងរហូតដល់៩០ភាគរយគឺគ្របដណ្ដប់ ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន។ កន្លងមកចិនបានសន្យាជាមួយពិភពលោក ថា ជាការរីកចម្រើនក្នុងសន្ដិភាព។ ផ្ទុយ ទៅវិញមាត់និយាយថាសន្ដិភាពចង់បានសន្ដិភាពប៉ុន្ដែដៃកាន់កាំភ្លើងបាញ់សម្លាប់គេទៅវិញ។

សកម្មភាពរបស់ចិនដែលធ្វើទៅលើវៀត ណាមនាពេលនេះធ្វើឱ្យប្រទេសជាច្រើន តបតប្រឆាំងចិនដោយបើកចំហទាំង នោះធ្វើឱ្យចិនកាន់តែឯកោ។ កន្លងមក ឥណ្ឌាបានប្រកាសគាំទ្រវៀតណាមក្នុងការ ប្រឈមមុខជាមួយចិនដែលដាក់ស្ថានីយ រុករកប្រេង និងនាវាចម្បាំងរាប់សិបគ្រឿងនៅដែនសមុទ្រវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រកាសនៅក្នុង សន្និសីទកាសែតមួយថា ឥណ្ឌានៅតែរក្សា គោលជំហរថា បណ្ដាប្រទេសក្នុងតំបន់ គ្មានសិទ្ធិរារាំងសេរីភាពចរាចរណ៍នៅដែន សមុទ្រចិនភាគខាងត្បូង ហើយអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្ដិការធានាសន្ដិសុខ ដល់ការធ្វើចរាចរណ៍ដែនសមុទ្រ។ ឥណ្ឌាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការដោះស្រាយវិបត្ដិតាមច្បាប់អន្ដរជាតិមិនត្រូវមាន ការឈ្លានពានណាមួយដោយប្រើប្រាស់ កម្លាំងនោះឡើយ។ សកម្មភាពរបស់ចិនដែលដាក់ស្ថានីយខួងប្រេងនៅសមុទ្រវៀត ណាមជាសកម្មភាពមិនអាចទទួលយកបាន គឺជាសកម្មភាពឈ្លានពានច្បាស់ក្រឡែត។

បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

នៅថ្ងៃទី១១ ខែកក្កដា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទៅលើសេចក្ដីសម្រេចលេខ S.RES.412 ស្ដីអំពីដែនសមុទ្រចិនភាគខាងត្បូងដោយក្នុងនោះមានសំឡេងគាំទ្រទាំងស្រុង។ សេចក្ដីសម្រេចនោះបាន ស្នើដល់ចិនត្រូវតែធ្វើឱ្យស្ថានភាពដែន សមុទ្រចិនភាគខាងត្បូងវិលទៅរកសភាពដើមវិញដូចពេលកន្លងមកដោយចិនត្រូវតែដកស្ថានីយខួងប្រេងចេញ។

សេចក្ដីសម្រេចបានបញ្ជាក់ពីការគាំទ្រ របស់រដ្ឋាភិបាលអាមេរិកទៅលើសិទ្ធិសេរីភាពចរាចរណ៍ក៏ដូចជាប្រើប្រាស់តំបន់ សមុទ្រ និងដែនអាកាសក្នុងតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិកស្របទៅតាមច្បាប់អន្ដរ ជាតិ។ ប្រឆាំងរាល់សកម្មភាពប្រើប្រាស់ អំពើហិង្សាគំរាមកំហែងឈ្លានពានជា ដើម។ នៅក្នុងសេចក្ដីសម្រេចលេខ S.RES.412 ក៏បានលើកឡើងពីសកម្មភាពជាច្រើនរបស់ចិនដែលពាក់ព័ន្ធទៅនឹង ច្បាប់អន្ដរជាតិក្នុងនោះមានសន្ធិសញ្ញាអន្ដរជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ៕ ម៉ែវ សាធី

បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

ប្រភព៖ Nokorwatnews

  • បើទោះជាប្រទេសចិនមានអាវុធការពាររឹងមាំ ក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/17  Category:ជីវិតនិងសង្គម
Tags: