អង្គភាព​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នាំ​យក​ទៀនវស្សា​ប្រគេន​ចំនួន​៥​វត្ត

អង្គភាព​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នាំ​យក​ទៀនវស្សា​ប្រគេន​ចំនួន​៥​វត្ត

កំពង់ធំ ​៖​ ​លោក​ឧត្ដមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ភរិយា រួម​ទាំង​សហការី មន្ត្រី​ក្រោម​ឱវាទ បាន​នាំ​យក​ទៀន​ព្រះវស្សា ទៅ​ប្រគេន​ព្រះសង្ឃ ចំនួន​៥​វត្ត ក្នុង​នោះ​មាន​វត្ត ​​ពន្លាជ័យ វត្ត​ពោធិ​រោង វត្ត​ស្រះ​ក្នុង វត្ត​ចំបក់​បញ្ញា និង​វត្ត​បន្ទាយ​ស្ទោង​)។

ពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​បន្ទាយ​ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ ២០១៧។

លោក​ឧត្ដមសេនីយ៍ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា ក្រៅពី​ការងារ​ស្នូល​របស់​អង្គភាព ថ្នាក់ដឹកនាំ បាន​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ និង​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ក្រុម​គ្រួសារ​អតីត​យុទ្ធជន ដែល​មាន​សម្តេច​នាយក​រដ្ឋមន្ត្រី​ជា ប្រធាន​សមាគម​​អតីត​យុទ្ធជន​កម្ពុជា ​បាន​គាំទ្រ​នូវ​វិស័យ​មនុស្សធម៌ ក្នុង​ការ​ចែករំលែក ភាព​ខ្វះខាត និង​ពលរដ្ឋ​ជួប​ការ​លំបាក មិនតែប៉ុណ្ណោះ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ផ្សារភ្ជាប់​ជាមួយ​ទំនៀម​ទម្លាប់ ព្រះពុទ្ធសាសនា​ ធ្វើបុណ្យ​ដាក់​ទៀន សុំ​ឲ្យ​អង្គភាព​តំបន់​សឹករង​កំពង់ធំ ជួប​តែ កុំ​ឲ្យ​ជួប​មានរឿង​អាស្រូវ​ និង​មាន​សេចក្តីសុខ និង​ទទួល​បាន​ភាពជោគជ័យ​គ្រប់​ភារកិច្ច។

លោក​ឧត្ដមសេនីយ៍ត្រី សោម ស៊ុន បាន​បន្ត​ថា ដោយ​យល់ថា ឃុំ​បន្ទាយ​ស្ទោង ស្ថិត​នៅ​ក្នុង​ស្រុក​ស្ទោង នៅ​ដាច់ស្រយាល ពុំ​សូវ​មាន​ភាព​សម្បូរសប្បាយ ទើប​មានការ​ឯកភាព បាន​នាំនូវ​ទៀនវស្សា​ចំនួន​៥​គូរ ប្រេង​ម៉ា​ហ្ស៊ូ​ត​១៥០​លីត្រ អង្ករ​ចំនួន​១២៥​គីឡូក្រាម ថវិកា​ចំនួន៧,៩២៧,០០​រៀល រួម​នឹង​ភេសជ្ជៈ​មួយ​ចំនួនទៀត​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង៕