ពិធី​បញ្ចុះ​ បឋមសិលា​កសាង​ខ្លោងទ្វារ​ ចូល​មជ្ឈមណ្ឌល​វប្បធម៌​សាសនា ទេសចរណ៍ ត្រៃលោក ត្រៃ​ល័​ក្ខ

ពិធី​បញ្ចុះ​ បឋមសិលា​កសាង​ខ្លោងទ្វារ​ ចូល​មជ្ឈមណ្ឌល​វប្បធម៌​សាសនា ទេសចរណ៍ ត្រៃលោក ត្រៃ​ល័​ក្ខ

កំពង់ធំ ៖​ លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ និង​តំណាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ក្រុង​ពាលី ​ ​​​​បញ្ចុះ​បឋមសិលា​កសាង​ខ្លោងទ្វារ​ចូល​សំពៅ​ត្រៃ​លោកត្រៃ​ល័​ក្ខ​.​មជ្ឈមណ្ឌល ​ទេសចរណ៍វប្បធម៌ អម​ដំណើរ​ដោយ លោក​ គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ រួមទាំង​មន្ត្រីរាជការ អាជ្ញាធរ លោកយាយ លោកតា​ចូលរួម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦។

សំពៅ​ត្រៃ​លោកត្រៃ​ល័​ក្ខ​.​ត្រូវបាន​ដាក់ឈ្មោះ មជ្ឈមណ្ឌល​វប្បធម៌​សាសនា ទេសចរណ៍ ត្រៃលោក ត្រៃ​ល័​ក្ខ ដែល​បាន​សាងសង់​ឡើង​រួចរាល់​ជា​ស្ថាពរ ក្នុងអំឡុង​៤​ឆ្នាំ​មកនេះ និង​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៣។ ការសាងសង់​សំពៅ​ត្រៃលោក​ត្រៃ​ល័​ក្ខ គឺ​ក្នុង​គោលបំណង​ឧទ្ទិស​កុសលផល​បុណ្យ​ដល់ បុព្វបុរស និង​ព្រះ​បារមី​វត្ថុ​សក្ដិសិទ្ធិ​ឲ្យ​ជួយ​ថែរក្សា ប្រទេស​កម្ពុជា ចម្លង​ឲ្យ​ផុត​ពី​សង្គ្រាម និង​ប្រជាពលរដ្ឋ​បាន សុខ​សប្បាយ ប្រទេសជាតិ​រីកចម្រើន និង​ត្រូវបាន​សាងសង់​ឡើង ស្ថិតនៅ ក្នុងភូមិ​អន្លង់​លោក​.​ឃុំ​បញ្ញា​ជី​.​ស្រុក​សន្ទុក​.​ខេត្តកំពង់ធំ។

លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សំពៅ​ត្រៃ​លោកត្រៃ​ល័​ក្ខ​បាន​បែរមុខ​ទៅ​ទិស​ឦសាន សម្តេច មិនមែន​ត្រឹមតែ​ផ្តល់នូវ​ជំនឿ ឲ្យ​មានបាន​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ទេ សាសនា​ដទៃ សម្តេច​តែងតែ​គាំទ្រ ឲ្យ​មាន​ការគោរព​ដូចគ្នា ដោយ​ពុំ​ការ​រើអើ​ង​នោះ​ទេ ថែមទាំង​ជំរុញ​ឲ្យ​មានការ កសាង ព្រះវិហារ កសាង​វត្ត សាលារៀន ស្រះ​ទឹក អណ្តូង ផ្លូវថ្នល់ មណ្ឌល​សុខភាព និង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន ទៀត ក្នុងការ​អភិវឌ្ឍ។ ជាក់ស្តែង​ការ​ប្រារព្ធ​ពិធី​ថ្ងៃនេះ ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ជួយ​បញ្ចៀស​ភ័យ ទឹកជំនន់ បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ភ័យ​រាំងស្ងួត និង​អំពើ​ហិង្សា ដូច្នេះ​យើង​ត្រូវតែមាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ធ្វើបុណ្យ ធ្វើ​ទាន និង​សុំ​ឲ្យ​ខេត្តកំពង់ធំ ទទួលបាន​នូវ​ភោគផល សំបូរ​សប្បាយ នូវ​ដំណាំ​កសិកម្ម ដែល​រាជរដ្ឋាភិបាល កំពុងតែ​ជំរុញ​ឲ្យ​នាំ​អង្ករ​ចេញ​ក្រៅ​ប្រទេស ក្នុង​១​ឆ្នាំ ១​លាន​តោន៕

​ ​ពិធី​បញ្ចុះ​ បឋមសិលា​កសាង​ខ្លោងទ្វារ​ ចូល​មជ្ឈមណ្ឌល​វប្បធម៌​សាសនា ទេសចរណ៍ ត្រៃលោក ត្រៃ​ល័​ក្ខ