ក្រុម​ជំនួយ​ការ​លោក​ហ៊ុន ​ម៉ាណែត ​ចូលរួម​ដាំ​កូន​ឈើ​​​​ ​​​ក្នុង​វត្ត​ពោធិ​សាលា ​ខេត្ត​ព្រៃវែង ​ក្រោម​ប្រធាន​បទ​ “​មាន​​ដើម​ឈើ​ ​យើង​​មានជីវិត​”​

ព្រៃវែង ​៖ ​កាល​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦ ក្រុម​ជំនួយការ ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​រួម​គ្នា​ជាមួយ​ព្រះសង្ឃ លោកយាយ​លោកតា ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ ក្មួយ​ៗ​សិស្សានុសិស្ស យុវជន​កាយ​រិ​ទ្ធ កាកបាទក្រហម និង ស​.​ស​.​យ​.​ក ស្រុក​មេសាង ក្នុង​ការ​ចូលរួម​ដាំ​កូន​​ឈើ​​ក្នុង​វត្ត​ពោធិ​សាលា ហៅ​វត្ត​យាង​តូច ស្ថិត​ក្នុង​ឃុំ​ជីផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង បាន​ចំនួន ៤០០​​ដើម​ ដោយ​ក្នុង​នោះ​រួមមាន ប្រភេទ​កូន​ឈើ​គគីរ ២០០​ដើម​ កូន​ឈើ​ធ្នង់​ ១០០​ដើម​ និង​កូន​​ឈើ​​គ្រញូង​ ១០០​ដើម។

ជាមួយ​នឹង​ការ​បន្លឺ​សំឡេង​ជយោ​ឃោស​ព្រមៗ​គ្នា “​មាន​​ដើម​ឈើ​ ​យើង​​មានជីវិត​” លោក មែ ស៊ីថន ក្នុងនាម​តំណាង​ឲ្យ​ក្រុម​ជំនួយការ លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង​ការ​គោរព​កោត​សរសើរ ​ដោយ​មោទនភាព ចំពោះ​ការចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​ព្រះសង្ឃ លោកយាយ​លោកតា ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស និង​យុវជន​ទាំងអស់ ក្នុង​ការដាំ​កូន​ឈើ​​សម្រាប់​ជា​ផលប្រយោជន៍​បរិស្ថាន​ក្នុង​មូលដ្ឋាន ដែល​នេះ គឺជា​សក្ខីភាព​នៃ​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ជាការ​ជំរុញ​ទឹកចិត្ត​ដល់​ពលរដ្ឋ​ទូទៅ និង​យុវជន​ដទៃទៀត​ឲ្យ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ជាមួយ​រាជរដ្ឋាភិបាល និង​ការ​ដាំដុះ​កូន​​ឈើ​បន្ថែមទៀត ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​សហគមន៍ និង​កូនចៅ​ជំនាន់​ក្រោយ។

ក្រៅពី​ការផ្តល់​កូន​ឈើប្រណីត ៤០០​​ដើម ដែល​ជា​អំណោយ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ នាឱកាស​នោះ ក្រុម​ជំនួយការ លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​នាំមក​ជាមួយ​នូវ​អំណោយ​ឧបត្ថម្ភ​មួយចំនួន​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ា​ណែ​ត ដោយ​ក្នុងនោះ​រួមមាន ប្រគេន​បច្ច័យ​សាងសង់​វត្ត​ពោធិ​សាលា ៥០​ម៉ឺន​រៀល ជូន​លោកយាយ​លោកតា ៧០​នាក់​ម្នាក់ៗ​ទទួលបាន​ក្រមា​១ និង​ថវិកា ៥​ពាន់​រៀល ឧបត្ថម្ភ​រដ្ឋបាល​សាលាស្រុក​មេសាង ៣០​ម៉ឺន​រៀល សាលាឃុំ​ជី​ផុ​ច ២០​ម៉ឺន​រៀល សាលាបឋមសិក្សា​យាង​តូច ២០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ក្រុមកីឡា​បាល់ទាត់​យុវជន​ស្រុក​មេសាង ៦០​​ម៉ឺន​រៀល​។​

លោកស្រី អូន សូ​នឿន អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​មេសាង ជំនួសមុខ​ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ លោក​ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​បានផ្តល់​កូន​ឈើ​ សម្រាប់​ការដាំដុះ​នៅក្នុង​ទី​អារាម​នេះ និង​សូម​គោរព​ជូនពរ ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ជាពិសេស សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បុត្រាបុត្រី ព្រមទាំង​ចៅប្រុស​ចៅស្រី សូម​សមប្រកប​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លាតឃ្លាង​​ឡើយ៕