ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​ថ្នាំ​ញៀន​១​កញ្ចប់

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ធ្វើការ​ចាប់​ឃាត់ខ្លួន នៅ​វេលា​ម៉ោង ១១ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រ​ពាំ​បី សង្កាត់​ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង ខណៈ​ដែល​ជនសង្ស័យ​ខាងលើ កំពុងធ្វើការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។ លោក ឆាយ ខេ​មរ​ត្ន័ អធិការ​នគរបាល ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ចេ​ង ចាន់​មុនី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

មុន​ពេល​មានការ​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មានការ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន នៅផ្ទះ​ឈ្មោះ គង់ សុ​គ​ន្ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ។ ពេល​នោះ​កំលាំង​សមត្ថកិច្ច​នគរបាល​ក្រុង សហការ​ជាមួយ សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត ធ្វើការ​ចុះ​ចាប់ ជនសង្ស័យ​នៅ​ចំណុច កើតហេតុ​ខាងលើ  តែ​ជនសង្ស័យ​ដឹងខ្លួន​រត់គេច​អស់ ចាប់​បាន​តែ​ជនសង្ស័យ​ម្នាក់​។

  លោក​បាន​បន្ត​ថា វត្ថុ​តាង​ដកហូត​បាន​រួម​មាន ថ្នាំ​ញៀន​ម៉ា​ទឹកកក​១​កញ្ចប់ ម៉ូតូ​២​គ្រឿង កាំបិត​២​ដើម និង​ឧបករណ៍ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន ។ ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​តាម​និ​តិ​វិធី ៕