ភ្ញាក់ផ្អើល! រក​ឃើញ​​បុរស​អាយុ​ជិត​២០០​ឆ្នាំ​​មិន​ទាន់​ស្លាប់

លោកតា​ម្នាក់​រស់នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ឈ្មោះ Mahashta Mûrasi បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​ ក្រោយ​​​អះអាង​​ថា​​​បាន​កើត​កាល​ពី​​ខែ​មករា ​ឆ្នាំ១៨៣៥ ដែល​គិត​ទៅ​មាន​អាយុ​១៧៩ឆ្នាំ​ឯណោះ។ ការ​អះអាង​នេះ ​​ធ្វើឲ្យ​​លោក​តា​ក្លាយ​​ជា​បុរស​ចាស់​ជាងគេ​នៅ​លើ​ផែនដី ហើយ​ក៏​ជា​មនុស្ស​ចំណាស់​ជាង​គេ​បំផុត​ដែល​​នៅ​រស់​ផង​ដែរ។

 

ភ្ញាក់ផ្អើល! រក​ឃើញ​​បុរស​អាយុ​ជិត​២០០​ឆ្នាំ​​មិន​ទាន់​ស្លាប់

 

បើ​យោង​តាម​មន្ត្រី​ឥណ្ឌា​ លោកតា​ម្នាក់​នេះ​បាន​​កើត​នៅ​ទីក្រុង Bangalore ថ្ងៃ៦ ​មករា ​ឆ្នាំ១៨៣៥ និង​បាន​មក​រស់នៅ​ទីក្រុង Vârânasî ចាប់​តាំងពី​ឆ្នាំ១៩០៣​ ដោយធ្វើការ​ជា​អ្នក​ដេរ​​ស្បែកជើង​រហូត​ដល់​ឆ្នាំ១៩៥៧ ក្នុង​អាយុ​១២២ឆ្នាំ។

 

លោក​តា​បាន​និយាយ​ថា “ខ្ញុំ​បាន​នៅ​រស់​ដូច្នេះ ​រយៈ​ពេល​យូរ​មក​ហើយ ចៅ​ទួត​របស់​ខ្ញុំ​បាន​ស្លាប់​អស់​ជាច្រើន​ឆ្នាំ​ហើយ។​ សេចក្ដី​ស្លាប់​​ហាក់​ដូច​ជា​​បាន​ភ្លេច​ខ្ញុំ​ហើយ”។

 

សំបុត្រ​កំណើត ឬ​អត្តសញ្ញាណប័ណ្ណ អាច​ឲ្យ​យើង​ដឹង​បាន​ថា​លោក​តា​នេះ​កុហក​ឬ​យ៉ាង​ណា ប៉ុន្តែ​​​ជា​អកុសល​គ្មាន​នរណា​អាច​បញ្ជាក់​បាន​ឡើយ។ វេជ្ជបណ្ឌិត​ចុងក្រោយ​ដែល​មើល​ថែទាំ​គាត់​លោកMister Mûrasi បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ១៩៧១ ដូច្នេះ​ឯកសារ​វេជ្ជសាស្រ្ដ​មុនៗ​របស់​លោក​ក៏​ពិបាក​នឹង​រក​ដែរ។

 

កំណត់ត្រា​មនុស្ស​​រស់​នៅ​បាន​យូរ​ជាង​គេ​ ដែល​ទទួល​ស្គាល់​ដោយ Guiness គឺ​លោក​យាយ Jeanne Louise Calment ជនជាតិ​បារាំង ដែល​រស់​នៅ​ដល់​អាយុ​១២២ឆ្នាំ ១៦៤ថ្ងៃ៕

 

ចុច​អាន៖ ជឿអត់? សត្វ​​ឆ្លាត​​បំផុតទាំង១២​លើ​​ផែនដី ជ្រូក​ជាប់​លេខ​៣​

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ africanleadership