រុស្សី​បង្ហាញ​យន្តហោះ​បំបាំង​កាយ​ អាច​បាញ់​គ្រាប់​​នុយក្លេអ៊ែរ​ពី​អាកាស​បាន

រុស្សី​បាន​បង្ហាញ​គម្រោង​ផលិត​យន្តហោះ​បំបាំង​កាយ​​ ​ (អាច​គេច​ផុត​ពី​ការ​ចាប់​របស់​រ៉ាដា) ម៉ូដែល PAK-DA ​​ អាច​បាញ់​គ្រាប់​​នុយក្លេអ៊ែរ​ពី​លើ​លំហអាកាស​បាន ។

 

រុស្សី​បង្ហាញ​យន្តហោះ​បំបាំង​កាយ​ អាច​បាញ់​គ្រាប់​​នុយក្លេអ៊ែរ​ពី​អាកាស​បាន

 

តាម​សម្ដី​របស់​លោក​​វរសេនីយ៍ឯក​ Alexei Solodovnikov ដែល​​កាន់​កាប់​គម្រោង​ការ​នេះ​បាន​ឲ្យ​ដឹង​ថា​​ប្រភេទ​គំរូ​ (Prototype) នៃ​យន្តហោះ​ដែល​មាន​ម៉ាស៊ីន​ដំណើរ​ការ​បាន​នឹង​បង្កើត​ឡើង​នៅ​ត្រឹម​​ឆ្នាំ​ ២០២០។ ដោយ​ឡែក​ចំពោះ​​ម៉ាស៊ីន​សាក​ល្បង​របស់​យន្តហោះ​ចម្បាំង​នេះ​ រំពឹង​ថា​នឹង​បង្ហាញ​ឡើង​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ Army 2016 International Military Technology Forum ក្នុង​ខែ​កញ្ញា​ខាង​មុខ​ ក្បែរ​ទីក្រុង​មូស្គូ។

 

លោក​ Alexei បន្ត​ថា៖ “ម៉ាស៊ីន​សម្រាប់​យន្តហោះ​ចម្បាំង​នេះ​បាន​បង្កើត​រួច​ហើយ​​ នៅ​ Strategic Rocket Forces Academy ហើយ​សមត្ថភាព​ប្រតិបត្តិការ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ដែរ។ គោល​បំណង​គឺ​យន្តហោះ​ចម្បាំង​នេះ​នឹង​ហោះ​ចេញ​ពី​ដែន​ដី​ ទៅ​កាន់​លំហអាកាស​របស់​ប្រទេស​រុស្សី។ បន្ទាប់​ពី​ទទួល​បាន​ការ​បញ្ជា​វា​នឹង​ចាប់​ផ្ដើម​ហោះ​ចូល​ទៅ​លំហអាកាស ហើយ​បាញ់​គោលដៅ​ដោយ​ប្រើ​គ្រាប់​នុយក្លេអ៊ែរ​ បន្ទាប់​មក​ត្រឡប់​មក​កាន់​មូលដ្ឋាន​វិញ”។​

 

រុស្សី​បង្ហាញ​យន្តហោះ​បំបាំង​កាយ​ អាច​បាញ់​គ្រាប់​​នុយក្លេអ៊ែរ​ពី​អាកាស​បាន

 

​វរសេនីយ៍ឯក​ Alexei បាន​ឲ្យ​ដឹង​ដែរ​ថា​យន្តហោះ​ចម្បាំង​ PAK-DA ខាង​លើ​នេះ​អាច​ហោះ​ហើរ​ក្នុង​ល្បឿន​​ស្មើ​នឹង​ ៥ ដង​​នៃ​ល្បឿន​របស់​សំឡេង​ ដោយ​អាច​ឲ្យ​វា​ហោះ​ទៅ​កាន់​ទីតាំង​ណា​មួយ​​លើ​ផែនដី​ ចំណាយ​ពេល​មិន​ដល់​ពីរ​ម៉ោង​ឡើយ៕
​​

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail