ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​២១)

ភាគ​ទី​២១
ពេលវេលា​បី​ថ្ងៃ​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់រហ័ស…
ល្ងាច​នោះ ហានប៉ៅឈី​បាន​បង្រៀន​វិធី​គុណ​រំពាត់​ឱ្យ​កួកឆេង រំពាត់​គឺ​ជា​អាវុធ​មាន​សភាព​ទន់ភ្លន់​ ប្លែក​ពី​អាវុធ​ដទៃ ហេតុនេះ​ បើ​អ្នក​ប្រើ​រំពាត់​ជា​អាវុធ​ហាត់​មិន​បាន​ថ្នឹក​នោះ​ទេ រំពាត់​មិន​គ្រាន់តែ​មិន​អាច​វាត់​ត្រូវ​សត្រូវ​ប៉ុណ្ណោះ​ទេ វា​បែរជា​បណ្ដាល​ឱ្យ​អ្នក​ប្រើ​រំពាត់​មាន​របួស​ដល់​ខ្លួនឯង​ផង។

 

នៅ​ពេល​ដែល​ហាត់​កួក​ឆេង​គ្រវាស​រំពាត់​ខុស​ស្នៀត​បន្តិច រំពាត់​ក៏​វាត​ផ្លាប់​មក​ត្រូវ​ចំ​ក្បាល​គេ​ឡើង​កន្ទួល​ក្រហម​ឆ្អៅ។ ហានប៉ៅឈី​មិន​ត្រឹម​តែ​មិន​អាណិត​កួក​ឆេង​ទេ គេ​បែរ​ជា​មួម៉ៅ​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​ដើរ​ទៅ​ទះ​កួក​ឆេង​មួយ​កំផ្លៀង​យ៉ាង​ខ្លាំង។ កួ​ក​ឆេង​នៅ​ស្ងៀម គេ​កាន់​រំពាត់​ហើយ​ខំ​វាត់​ទៅ​ទៀត។ ហាន​ប៉ៅ​ឈី​ឃើញ​កួ​ក​ឆេង​ខំ​ហាត់​ដូច្នេះ គេ​ក៏​មាន​វិប្បដិសារៈ​ចំពោះ​អាកប្បកិរិយា​ដ៏​កម្រោល​របស់​ខ្លួន​អម្បាញ់មិញ​នោះ​ជា​ពន់ពេក។
កួក​ឆេង​នៅ​តែ​មាន​ការ​ខុស​៣-៤​ដង ជា​បន្តបន្ទាប់​គ្នា​ទៀត។ ហាន​ប៉ៅ​ឈី​ឈប់​ស្ដី​បន្ទោស​សិស្ស ដូច​ពេល​មុន​ទៀត​ហើយ។ គាត់​បង្ហាត់​កួក​ឆេង​៤-៥​ស្នៀត​ ហើយ​បង្គាប់​ឱ្យ​កួ​ក​ឆេង​ទៅ​ខំ​ហាត់​ខ្លួនឯង​ចុះ!។

 

កួ​ក​ឆេង​ហាត់​បាន​យូរ​បន្តិច​មក​ទៀត ថ្ងាស ភ្លៅ ស្មា​បាន​ត្រូវ​របួស​នឹង​ចុង​រំពាត់​ឡើង​កន្ទួលខ្មៅ​ដុបៗ​ជា​ច្រើន​អន្លើ គេ​ឈឺចាប់​ផង​ហេវ​ហត់​ផង ក៏​ននៀល​ខ្លួន​លង់លក់​នៅ​ទីវាល​នោះ​ទៅ។ នៅ​ពេល​ដែល​កួ​ក​ឆេង​ភ្ញាក់​ឡើង ព្រះ​ចន្ទ​ក៏​រះ​ផុត​ព្រៃភ្នំ​ខ្ពស់​ណាស់​ទៅ​ហើយ។ គេ​មាន​ការ​ឈឺចាប់​ពេញ​សព្វ​ខ្លួន គេ​សម្លឹង​មើល​ទៅ​កំពូល​ភ្នំ​ដ៏​ខ្ពស់​ត្រដែត​ត្រដឹម​នោះ​ ហើយ​ពោល​ឡើង​ដោយ​ម៉ឺងម៉ាត់​ថា៖
«គាត់​ឡើង​ទៅ​បាន​ ម្ដេច​អញ​ឡើង​ទៅ​មិន​រួច?»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​២១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ