ទឹកភ្នែក​នាង​បដា​ចា ព្រាត់​គូ​ស្នេហា និង​កូន​ស្លាប់​ចោល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជិត​៤០​ឆ្នាំ​ម្នាក់​ បាន​រង​ទុក្ខវេទនា​ម្នាក់ឯង ខណៈ​ដែល​នាង​មាន​ប្ដី​មាន​វ័យក្មេង​ជាង​ហើយ​គ្មាន​ចិត្ត​ស្មោះត្រង់ និង​គ្មាន​ធម៌​មេត្តា​ចំពោះ​រូប​នាង​ទាល់តែ​សោះ ដែល​ក្រោយ​ពី​ចាប់ដៃ​គ្នា​ ជា​ប្ដី​ប្រពន្ធ​រហូត​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ លោក​ប្ដី​រូប​នោះ​ បាន​លួច​ផិតក្បត់​ទៅ​មាន​ស្រី​ថ្មី​ទៀត​។ មិនតែប៉ុណ្ណោះ​បាន​ដាច់​ចិត្ត​នាំ​ស្រី​ក្មេង​នោះ​ រត់​ចោល​រូប​នាង​ទាំង​គ្មាន​អាល័យ ទុក​ឲ្យ​នាង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង​។

នៅ​ចុង​ក្រោយ​នេះ ខណៈ​គ្រប់​ខែ​ត្រូវ​សម្រាលកូន​ស្រាប់តែ​មាន​អាកា​រៈ ឈឺ​ចុក​ណែន​ក្នុង​ពោះ និង​មាន​ធ្លាក់ឈាម​ជា​ច្រើន​ផង ហើយ​រយៈពេល​ជាង​៤​ម៉ោង​ទើបត្រូវ​បាន​អ្នក​ជិតខាង​ដឹង​ហើយ​នាំ​គ្នា​ជួយ​យក​អសារ​ដោយ​បាន​រៃ​លុយ​គ្នា បាន​ចំនួន​៥០​ដុល្លារ និង​បាន​ហៅ​រថយន្ត​ពេទ្យ​ដឹក​នាង​ទៅ​សង្គ្រោះ ហើយ​កូន​បាន​កើតមក​ហើយ​ប៉ុន្តែ​ជា​អកុសល កូន​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ឯ​រូប​នាង​ក៏​មាន​សុខភាព​មិនសូវ​ល្អ​ដែរ​។

ហេតុការណ៍​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​ ៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ សួន ថា​វី អាយុ​៣៩​ឆ្នាំ មុខរបរ ដើរ​ស៊ីឈ្នួល​ធ្វើការ​តាម​ផ្ទះ​ឲ្យ​គេ​ដូច​ជា បោកគក់​សម្លៀក​បំពាក់ និង​លាងចាន​ឆ្នាំង​ឲ្យ​គេ​។

នាង​បាន​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ខាងលើ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ដោយឡែក​ប្តី​ដែល​រត់​ចោល​នាង​នោះ ឈ្មោះ សាយ សា​រុំ អាយុ​៣៥​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​ឯកជន មានស្រុក​កំណើត​នៅ​ក្នុង ភូមិ​ថ្មី ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។

ដោយ​ការ​ឈឺចាប់​ក្នុង​ពោះ​និង​មាន​អាកា​រៈ​ខ្សោយ​ផង​នោះ​នាងរង​គ្រោះ​ខាងលើ មិន​អាច​និយាយ​បាន​ច្រើ​នោះ​ឡើយ និង​មិន​បាន​ប្រាប់​ថា​រវាង​រូប​នាង និង​ប្ដី​ហេងស៊យ​ម្នាក់​នោះ ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ និង​បាន​រៀប​ការ​ដែរ​ឬ​អត់​នោះ​ទេ​។

ប៉ុន្តែ​អ្នក​ភូមិ​បាន​និយាយ​ថា នាង​ម្នាក់​នោះ​គឺជា​ក្រមុំចាស់ មាន​ប្ដី​អាយុ​ក្មេង​ជាង​ខ្លួន​៥​ឆ្នាំ ហើយ​នាង​មាន​ផ្ទៃពោះ​កូន​ដំបូង​ផង និង​ត្រូវ​ប្តី​រត់​ចោល​ទៅ​យក​ស្រី​ក្មេង​ម្នាក់​ទៀត នៅ​ពេល​ដែល​ដឹង​ថា​ នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​។

ក្រោយ​គ្មាន​ទីពឹង​នាង​បាន ចាប់​យកមុខ​របរ​ដើរ​ស៊ីឈ្នួល បាក​គក់​សម្លៀក​បំពាក់ និង​លាង​ខាន​ឆ្នាំង​ឲ្យ​អ្នក​ភូមិ បាន​ប្រាក់​បន្តិចបន្តួច ទិញ​បាយ​ហូប​ក្នុង​ស្ថានភាព​វេទនា​បំផុត ចំណែក​ម្ចាស់ផ្ទះ​ជួល មានការ​សន្ដោស​ប្រោសប្រណី មិន​បាន​យក​ថ្លៃ​ឈ្នូ​ល​ផ្ទះ​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នាង​បាន​ចាប់ផ្ដើម ឈឺពោះ​តាំងពី​វេលា​ម៉ោង ប្រមាណ​២ រសៀល​ឯណោះ ប៉ុន្តែ​មិន​មាន​នរណា​បានដឹង​នោះ​ឡើយ ដោយ​នាង​ស្ថិត​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ហើយ​រហូត ដល់​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ទើប​ដឹង​មានការ​ភ្ញាក់ផ្អើល ហើយ​ខណៈនោះ​នាង​មាន​អាកា​រៈ ខ្សោយកម្លាំង​ណាស់​ទៅ​ហើយ​។

បន្ទាប់​ពី​បានដឹង​ពួក​គាត់​ដែល​ជា​អ្នក​រស់នៅ​ក្បែរ​ខាង បាន​នាំ​គ្នា​រៃ​ប្រាក់ បាន​មួយ​ចំនួន​ជួយ​នាង និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ ដឹក​នាង​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​មក​នាង​បាន សម្រាលកូន​រួច ប៉ុន្តែ​កូន​ដែល​កើតមក​នោះ បាន​ស្លាប់​ទៅ​វិញ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទឹកភ្នែក​នាង​បដា​ចា ព្រាត់​គូ​ស្នេហា និង​កូន​ស្លាប់​ចោល

ទឹកភ្នែក​នាង​បដា​ចា ព្រាត់​គូ​ស្នេហា និង​កូន​ស្លាប់​ចោល

ទឹកភ្នែក​នាង​បដា​ចា ព្រាត់​គូ​ស្នេហា និង​កូន​ស្លាប់​ចោល

ទឹកភ្នែក​នាង​បដា​ចា ព្រាត់​គូ​ស្នេហា និង​កូន​ស្លាប់​ចោល